សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូកង់បីបណ្ដាលឱ្យឆេះម៉ូតូ, មនុស្ស២នាក់រងរបួសធ្ងន់

ដោយ៖ សុខុម
បន្ទាយមានជ័យ៖ អ្នកបើកបរម៉ូតូចំនួន២នាក់រងរបួសធ្ងន់ពេលជិះបុកគ្នាបង្កជាអណ្តាតភ្លើងសន្ធោសន្ធៅនៅយប់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៤ ចំណុចផ្លូវកែងជិតវត្តម៉ាឡៃ តាមបណ្ដោយផ្លូវជាតិលេខ ៥៩។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូបុកម៉ូតូកង់បីជនរងគ្រោះបើកបរបញ្ច្រាសទិសគ្នា លុះមកដល់កន្លែងកើតហេតុក៏បានបុកពេញទំហឹង បណ្ដាលឱ្យឆាបឆេះម៉ូតូតែម្ដង។ភ្លាមៗមានមនុស្សពីរនាក់(ប្រុសម្នាក់ ស្រីម្នាក់)រងរបួសធ្ងន់ មានគេជួយដឹកទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕