អន្តរជាតិ

រកឃើញបុរសឆ្លងដែនជាប់ពន្ធនាគារបានលួចរួមភេទជាមួយអ្នកទោសស្រីនៅក្នុងពន្ធនាគារ

ប្រែសម្រួល៖ស-សម្បត្តិ
មន្ត្រីពន្ធនាគារ នៅ មណ្ឌលកែប្រែពិរុទ្ធជនរបស់ស្រ្តី (WCCW) បានរកឃើញបុរសឈ្មោះ Bryan Kim អាយុ ៣៥ ឆ្នាំ ដែលជាប់ទោសពីបទសម្លាប់ឪពុកម្តាយរបស់ខ្លួន ហើយកាលពីថ្ងៃទី ១៤ ខែមីនាភ្នាក់ងារត្រួតពិនិត្យជាតិបានរាយការណ៍ថាគាត់បានលួចរួមភេទជាមួយនាង Sincer-A Marie Nerton អាយុ ២៥ ឆ្នាំ ។ ករណីនេះត្រូវបានគេរកឃើញនៅក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំដោយភ្នាក់ងារសន្តិសុខកម្រឹតមធ្យម (MSU) ។

ឧបទ្ទវហេតុនេះគឺជាអំពើល្មើសសវនាការក្នុងករណីនេះនិងត្រូវធ្វើតាមក្រោយ។

យោងតាមរបាយការណ៍ បានបង្ហាញថា”ជាទង្វើប្រឆាំងនឹងច្បាប់ផ្ទុយពីគោលនយោបាយរបស់សន្តិសុខកម្រិតមធ្យម MSU ។ ការរួមភេទនៅក្នុងមន្ទីរកែប្រែពិរុទ្ធជនដែលមិនត្រូវបានរាប់បញ្ចូលនៅក្នុងច្បាប់ច្បាប់ WAC-504-នេះ លើកលែងតែនៅក្នុងការជួបគ្នាជាមួយនិងគ្រួសារ ដែលជាច្បាប់ត្រូវបានអនុម័តបន្ថែម។

នៅមុនពេលពិរុទ្ធជន Kim ត្រូវបានផ្ទេរទៅពន្ធនាគារស្ត្រីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១ ក្រោមគោលនយោបាយរួមបញ្ចូលយេនឌ័ររបស់នាយកដ្ឋានកែប្រែពិរុទ្ធជន (DOC) របស់រដ្ឋ គីមត្រូវបានគេឃុំឃាំងនៅមន្ទីរឃុំឃាំងបុរស។

បុគ្គលិកអនាមិកម្នាក់នៅនាយកដ្ឋានកែប្រែពិរុទ្ធជននៃ Washington DOC បានប្រាប់សារព័ត៍មាន National Review ថាមិនមាន “ច្បាប់” ចែងអំពីការរួមភេទដែលជាការឯកភាពគ្នារវាងពិរុទ្ធជនដែលជាប់ឃុំ ប៉ុន្តែ នាយកដ្ឋានកែប្រែពិរុទ្ធជន”Washington បាននឹងកំពុងកាត់បន្ថយការដាក់ទណ្ឌកម្មលើជនល្មើសដែលពាក់ព័ន្ធក្នុងករណីនេះ” ប្រសិនបើភាគីទាំងពីរអះអាងថាបានព្រមព្រៀងគ្នារួមភេទនោះវាអាចក្លាយទៅជា “បញ្ហាតូចតាច” សម្រាប់ជនល្មើស។

នៅក្រោមច្បាប់ស្តីពីការលុបបំបាត់ការចាប់រំលោភក្នុងពន្ធនាគារ (PREA) ដែលជាច្បាប់សហព័ន្ធដែលបានអនុម័តក្នុងឆ្នាំ ២០០៣ សម្រាប់នាយកដ្ឋានកែប្រែពិរុទ្ធជន Washington DOC ចែងថា “សកម្មភាពផ្លូវភេទដែលព្រមព្រៀងគ្នា ដោយមិនបង្ខិតបង្ខំរវាងបុគ្គលនិងបុគ្គល” ត្រូវបានហាមឃាត់ ប៉ុន្តែមិនមែនជាការបំពានលើច្បាប់ចាប់រំលោភ PREA នោះទេ។
មណ្ឌលកែប្រែពិរុទ្ធជនរបស់ស្រ្តី WCCW បានប្រាប់សារព័ត៌មាន Fox News Digital ថាវា “សុវត្ថិភាពរបស់ពិរុទ្ធជនទាំងអស់ស្ថិតនៅក្នុងការពាររបស់យើង” ដោយបន្ថែមថា “មិនទាន់មានរបាយការណ៍ក្នុងករណីរំលោភលើពិរុទ្ធជនស្រីណាមួយក្នុងអំឡុងពេលនេះទេ” ហើយប្រសិនបើមានយើងនឹងរាយការណ៍ទៅសមត្ថកិច្ចព្រោះវាជាករណីព្រហ្មទណ្ឌ។

នាយកដ្ឋានកែប្រែពិរុទ្ធជនDOC មិនបញ្ជាក់របាយការណ៍លើករណី Kim នេះទេ ដោយគ្រាន់តែបញ្ជាក់ថាការរំលោភមិនដែលមានកើតឡើងនោះទេបន្ទាប់មកក៏បានផ្តល់ព័ត៌មានទាក់ទងនឹងគោលនយោបាយសម្រាប់អ្នកកែភេទដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងមន្ទីរឃុំឃាំងដោយមាន បង្កើតជានីតិវិធីដើម្បីធានាឲ្យមានការព្យាបាលប្រកបដោយសមធម៌ចំពោះអ្នកប្តូរភេទ។

នាយកដ្ឋានកែប្រែពិរុទ្ធជនDOC បានប្រាប់សារព័ត៌មាន Fox News Digital ថាពិរុទ្ធជនទាំងអស់ដែលស្ថិតក្រោមការពារក្នុងមន្ទីររឃុំឃាំងរបស់នាយកដ្ឋានកែប្រែពិរុទ្ធជន DOC ត្រូវបានវាយតម្លៃ “ប្រសិនបើពួកគេកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកប្តូរភេទ អន្តរភេទ និង/ឬយេនឌ័រគោលការណ៍នេះផ្តល់នូវការណែនាំលម្អិត” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នាយកដ្ឋានកែប្រែពិរុទ្ធជន “DOC បានរៀបចំកន្លែងឃុំឃាំងឲ្យបានទូលាយដោយពិចារណាលើលក្ខណៈវិនិច្ឆ័យក្នុងការរួមបញ្ចូលអត្តសញ្ញាណយេនឌ័ររបស់ពួកគេ”។ “ប្រសិនបើមានពិរុទ្ធជនម្នាក់ត្រូវបានរកឃើញថាជាអ្នកកែភេទ ឬមិនមែនមានភេទពីរនិងត្រូវវាយតម្លៃលើសុខភាពផ្លូវចិត្តយ៉ាងហ្មត់ចត់បំផុតសម្រាប់ការថែទាំសុខភាព”។

នាយកដ្ឋានកែប្រែពិរុទ្ធជន DOC ក៏បាននិយាយផងដែរថា ផែនការសុខភាពរបស់ពួកគេមានផ្តល់សេវាកម្មស្របតាមកម្មវិធី Apple Health Transhealth របស់អាជ្ញាធរថែទាំសុខភាពរដ្ឋវ៉ាស៊ីនតោន។

កម្មវិធី Transhealth ផ្តល់ជូននូវការថែទាំបឋម សេវាសុខភាពផ្លូវចិត្ត ការព្យាបាល រួមទាំងការបណ្តុះបណ្តាលសំឡេង និងការព្យាបាលដោយអរម៉ូនជាដើម។

សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានកែប្រែពិរុទ្ធជន DOC បានបន្ថែមថា “ក្រុមពហុជំនាញជាច្រើនត្រូវតែពិនិត្យឡើងវិញនូវសំណើទាំងអស់សម្រាប់ការផ្ទេរកន្លែងឃុំឃាំងចុងក្រោយ” ។ “ស្ថានភាពនីមួយៗត្រូវបានពិចារណាលើករណីនីមួយៗ ដោយផ្តោតលើសុវត្ថិភាពទាំងសម្រាប់អ្នកដែលត្រតូវផ្ទេរ និងអ្នកដែលជាប់ឃុំនៅក្នុងពន្ធនាគារ៕