សន្ដិសុខសង្គម

ចាប់ខ្មែរ៣នាក់ដកហូតគ្រឿងញៀ.នជិត២០០គីឡូក្រាម

ដោយ៖ សុខុម
ភ្នំពេញ ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ននៅថ្ងៃទី២៤មីនា២០២៤ បានបង្ហាញមុខជនសង្ស័យចំនួន៣នាក់ជាមួយវត្ថុតាងគ្រឿងញៀ.នបង្រ្កាបបានមានទម្ងន់រហូតដល់ជិត២០០គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ៣ នាក់មាន ៖ ១.ឈ្មោះ សេង សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ ។ ២.ឈ្មោះ ខៀវ ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ ។ ៣.ឈ្មោះ ហេង គឺមលាង ភេទស្រី អាយុ៤៧ ឆ្នាំ(ជាម្ចាស់ផ្ទះ) ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.នបានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀ.នចំនួន២គោលដៅ ។

គោលដៅទី១.នៅដីឡូត៍មួយកន្លែងនៅតាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,គោលដៅទី២.នៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យ ៣ នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀ.ន៖ .សារធាតុញៀ.នប្រភេទ កេតាមីន (KETAMINE) ទម្ងន់១៨៣ ៨២៣,២០ ក្រាម ស្មើនឹង(១៨៣គីឡូ និង៨២៣,២០ក្រាម) ។ សារធាតុញៀ.នប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៩៩៦ក្រាម ស្មើនឹង(១គីឡូ និង៩៩៦ក្រាម) ។

សរុបជារួម សារធាតុញៀ.នទាំង២ប្រភេទ មានទម្ងន់១៨៥៨១ ៩,២០ក្រាម ស្មើនឹង (១៨៥គីឡូ និង៨១៩,២០ក្រាម) ជិត២០០គីឡូក្រាម៕