ព័ត៌មានជាតិ

ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា៣២លានរៀល បានផ្តល់ជូនដល់គ្រួសារសពនគរបាលចំនួន០៦នាក់

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី ២២ខែ មីនា ឆ្នាំ២០២៤ ថា :គ្រួសារសារសពដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន៖
១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦.០០០.០០០រៀល ។
២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។
៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។
៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។
៥-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម(និវត្តជន)ទឹកប្រាក់ ៦.០០០.០០០រៀល ។
៦- លោកសាំង ជា ស្វាមីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់២.០០០.០០០រៀល ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។

សូមបញ្ជាក់ថា :ការប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ៕