អន្តរជាតិ

ប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរលើទីក្រុង វ៉ាស៊ីនតោនតើវាមានអ្វីនឹងកើតឡើង?

ប្រែសម្រួល៖ ស-សម្បត្តិ
ចាប់ពីរពេលនេះតទៅ សង្រ្គាមក្នុងតំបន់ដែលមិនអាចព្យាករណ៏បានច្បាស់លាស់ថា អាចនឹងបញ្ចប់នៅពេលណានោះទេ។

ទិដ្ឋភាពនៃជម្លោះនុយក្លេអ៊ែរបាននិងកំពុងតែផ្ទូះឡើងហើយដែលនឹងនាំពិភពលោកទៅកាន់គ្រោះមហន្តរាយហើយជីវិតរាប់ពាន់លាននឹងត្រូវវិនាសដោយសារតែអានភាពនៃសក្ដានុពលរបស់វា ខណ:ដែលប៊ូតុង​នុយក្លេអ៊ែរត្រូវបានគេចុចបំផ្ទុះឡើង។

មហាវិនាសកម្មនេះគឺធំធេងជាងពីពេលដែលធ្លាប់មានជម្លោះនុយក្លេអ៊ែរនៅក្នុងទសវត្សរ៍មុនៗមន្លងមក។
នេះមិនមែនជាសេណារីយ៉ូថ្មីទេ ក៏ប៉ុន្តែសម្រាប់មនុស្សជំនាន់ថ្មីដែលបានខិតខំប្រឹងប្រែងបង្កើត​យន្តការរកដំណោះស្រាយដើម្បីរំសាយអាវុធនុយក្លេអ៊ែរដែលកំពុងបន្តដែលប្រទេសមហាអំណាចមិនយល់ការពិតនៃសង្គ្រាមនុយក្លេអ៊ែរនាំឲ្យមានការយល់ខុសអាចបង្កឲ្យមានជាគ្រោះមហន្តរាយដល់ជីវិតរាប់ពាន់លាននាក់។ អ្នកនិពន្ធដែលឈ្នះរង្វាន់ Pulitzer ចុងក្រោយអ្នកស្រី Annie Jacobsen បានបង្ហាញអំពីសក្តានុពលនៃមហាវិនាសកម្មនេះគឺធំធេងណាស់ក្រោមការវាយប្រហារដោយនុយក្លេអ៊ែរនៅក្នុងសៀវភៅថ្មីរបស់គាត់ក្រោមចំណងជើងថា “Nuclear War: A Scenario” បានចេញផ្សាយនៅសប្តាហ៍នេះដោយ Dutton ។

ឯកសារដែលបានបង្ហាញអំពីសក្តានុពលនៃអាវុធនុយក្លេអ៊ែរដែលមានបែកចែកទៅតាមលំដាប់នៃប្រភេទរបស់វានិងការប្រើប្រាស់ប្រកបដោយវិសាលភាពធំធេងបំផុតដែលអ្នកជំនាញយោធាកំពូលៗមិនធ្លាប់មានបទពីសោធអំពីអនុភាពរបស់វានៅឡើយនោះទេ។

លោក Leon Panetta អតីតរដ្ឋមន្ត្រីការពារជាតិនិងស្ថាបនិកអាវុធនុយក្លេអ៊ែរលោក Richard L. Garwin – Jacobsen បានពិពណ៌នាអំពីវិសាលភាពសក្តានុពលនៃមហាវិនាសកម្មដោយការវាយ ប្រហារនុយក្លេអ៊ែរនិងបានក្លែងជាការវាយប្រហារដោយនុយក្លេអ៊ែរលើមន្ទីរបញ្ចកោណដែលបានបង្ហាញពីទិដ្ឋភាពជាក់លាក់ដ៏សម្បូរបែបមួយ ដែលបានបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសក្តានុពលនៃមហាវិនាសកម្មរបស់វា។

ការសរសេរពិពណ៌នាអំពីលទ្ធផលនៃគ្រោះមហន្តរាយដ៏គួរឲ្យរន្ធត់ និងរំជួលចិត្ត ទាំងនេះហើយសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងទៅថ្ងៃអនាគតដល់អ្នកនយោបាយកំពូលៗគ្រប់រូបត្រូវតែរួបរួមគ្នាទប់ស្កាត់មិនឲ្យមានជម្លោះនុយក្លេអ៊ែរ។

ប្រសិនបើផ្ទុះសង្រ្គាមនុយក្លេអ៊ែរនៅក្នុងថ្ងៃអនាគតដ៏ខ្លីនោះប្រហែលជាវ៉ាស៊ីនតោន ឌីស៊ី នឹងក្លាយទៅជាឋាននរកនៅលើភពផែនដីមិនខានឡើយ។

ការបំផ្ទុះនុយក្លេអ៊ែរដែលនាំឲ្យសាយភាយសារធាតុទែរម៉ូនុយក្លេអ៊ែទំហំ ១ មេហ្គាតោនដែលនូវពន្លឺ និងកំដៅមួយរយប៉ែតសិបលានដឺក្រេហ្វារិនហៃគឺក្តៅជាងសីតុណ្ហភាពធៀបនឹងកំដៅនៅចំកណ្តាលព្រះអាទិត្យពីបួនឬប្រាំដងដែលមនុស្សលោកមិនអាចមានជីវិតរស់នៅបានឡើយគឺផែនដីត្រូរលាយសាបសូន្យតែម្តង។

នៅក្នុងប្រភាគទីមួយនៃមីលីវិនាទីបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែដែលត្រូវបានគេបំប្លែងធ្វើជាការវាយប្រហារលើមន្ទីរប៉ង់តាហ្គោនគឺមានពន្លឺកាំរស្មីអ៊ិចទន់ជាមួយនឹងរលកខ្លី ពន្លឺនេះធ្វើឲ្យខ្យល់ជុំវិញមានកម្ដៅដល់រាប់លានដឺក្រេ ដោយបង្កើតជាដុំភ្លើងដ៏ធំមួយដែលពង្រីក​វិសាលភាពរបស់វាក្នុងល្បឿនរាប់លានម៉ាយក្នុងមួយម៉ោង។

ក្នុងរយៈពេលតែប៉ន្មានវិនាទី ដុំភ្លើងនេះកើនឡើងដល់អង្កត់ផ្ចិតជាងមួយម៉ាយ ពន្លឺ និងកម្តៅរបស់វាឡើងខ្លាំងរហូតដល់ផ្ទៃបេតុងផ្ទុះ វត្ថុលោហធាតុរលាយ ឬរំហួត ថ្មផ្ទុះបែកខ្ចាត់ខ្ចាយ មនុស្សឆេះទៅជាធ្យូងភ្លាមៗ។ អគារ ៥ ជាន់ ប្រាំជ្រុង និងអ្វីៗទាំងអស់នៅខាងក្នុងការិយាល័យមន្ទីរប៉ង់តាហ្គោនទំហំ ៦.៥ លានហ្វីតការ៉េ ផ្ទុះទៅជាធូលីដោយសារក្តៅខ្លាំង។ បុគ្គលិកមន្ទីរប៉ង់តាហ្គោនទាំងអស់ ២៧,០០០នាក់ត្រូវស្លាប់ភ្លាមៗ។

ល្បឿននៃពន្លឺនាំមកនូវកម្តៅដែលផ្ទុះចេញពីដុំភ្លើងឆេះអ្វីៗគ្រប់យ៉ាងក្នុងរយ:ចម្ងាយជាច្រើនម៉ាយជះទៅគ្រប់ទិសទីទាំងអស់។ វាំងនន ក្រដាស សៀវភៅ របងឈើ សម្លៀកបំពាក់របស់មនុស្ស ស្លឹកឈើស្ងួតបានផ្ទុះឡើងជាអណ្តាតភ្លើង ហើយក្លាយជាព្យុះភ្លើងដ៏ធំធេងលេបត្របាក់ផ្ទៃដី ជាង១០០ម៉ាយ ឬច្រើនជាងនេះ បំផ្លាញផ្ទះនិងជីវិតមនុស្សប្រមាណជាង ៦ លាននាក់នៅជុំវិញនោះ។

នៅក្នុងនោះក៏មានការបង្ហាញអំពីការបំប្លែងនូវទិដ្ឋភាពដែលរងនូវការវាយប្រហាររាលដាលដល់ភាគពាយ័ព្យនៃមន្ទីរបញ្ចកោណ មានផ្ទៃដីទាំងអស់ ៦៣៩ ហិកតាដែលជាទីបញ្ចុះសពជាតិ Arlington ដោយបង្ហាញទាំងអ្នកទស្សនាដែលចូលទៅគោរពបូជានៅរសៀលនៃរដូវនិទាឃរដូវនេះ អ្នកយាមដីអ្នកកាត់ស្មៅនិងសហសេវិកមានពាក់ស្រោមដៃពណ៌សនៃឆ្មាំចាស់ដែលជាអ្នកមើលថែផ្នូររបស់មនុស្សមិនស្គាល់អត្តសញ្ញាណដែលត្រូវបានគេបំប្លែងទៅជារូបចម្លាក់មនុស្សដែលកំពុងឆេះ និងមានអ្នករបួសធ្ងន់ធ្ងរចាប់ពី ១ ទៅ ២លាននាក់ទៀតដែលនៅមិនទាន់ស្លាប់ក្រោម​ការវាយប្រហារនុយក្លេអ៊ែរលើកទីមួយ។

វិសាលភាពដ៏ធំធេងនៃរលកកំដៅដ៏ខ្លាំងក្លាឆេះរាលដាលកាត់ទន្លេ Potomac រំលាយជញ្ជាំងថ្មម៉ាប និងសសរនៃវិមានអនុស្សាវរីយ៍ Lincoln និង Jefferson ត្រូវផ្ទុះបែកខ្ខាត់ខ្ចាយអស់។ ស្ពានដែក និងថ្ម និងផ្លូវហាយវេដែលតភ្ជាប់បរិស្ថានជុំវិញនោះត្រូវបានដួលរលំ។ នៅភាគខាងត្បូង មជ្ឈមណ្ឌលម៉ូដនៅទីក្រុង Pentagon ត្រូវបានបំផ្លាញទាំងស្រុង។ កម្រាលពិដាន ជណ្តើរយន្ត កម្រាលព្រំ គ្រឿងសង្ហារិម តុក្កតា ឆ្កែ កំប្រុក រួមទាំងមនុស្សតូវឆេះទាំងអស់។

ក្រោយមកក៏មានការបំប្លែង ពីរលកកម្តៅឆេះរាលដាលនៅក្នុងរយ:ពេល៣វិនាទីទៅដល់​ទីលានប្រកួតកីឡាបាល់បោះមួយនៅក្នុងឧទ្យានជាតិ។ ដែលមានអ្នកចូលទស្សនា ៣៥,០០០ ត្រូវបានឆេះស្លាប់ទាំងអស់ និងអ្នកដែលមិនរលាកស្លាប់ភ្លាមៗរងការរលាកកម្រិតទី ៣ យ៉ាងធ្ងន់ធ្ងរស្រទាប់ស្បែកខាងក្រៅ ឆេះរលួយអស់។

ការរលាកក្នុងកម្រិតទីបីនេះទាមទារឲ្យមានការមើលថែតាមឯកទេសភ្លាមៗដើម្បីការពារមិនឲ្យមនុស្សស្លាប់។ ពេលនោះនៅខាងក្នុងឧទ្យានប្រហែលជានៅមានមនុស្សពីរបីពាន់នាក់ដែលនៅរស់រានមានជីវិតតែរងរបួសតាំងពីដំបូងដែលត្រូវការគ្រែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលរបួសដែលបណ្តាលមកពីរលាកធ្ងន់ធ្ងរ។

នៅក្នុងរយៈពេលប៉ុន្មានវិនាទី ក្រោយមកសក្តានុពលនៃវិទ្យុសកម្មចាប់ផ្តើមជះកម្ដៅលើមន្ទីរ​ប៉ង់តាហ្គោនហើយឆេះស្បែករលាកយ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យមនុស្សប្រហែល ១ លាននាក់ទៀតស្មើនឹង ៩០% នៃពួកគេនឹងត្រូវស្លាប់។ អ្នកវិទ្យាសាស្ត្រការពារជាតិ និងអ្នកសិក្សាដូចគ្នាបានចំណាយពេលរាប់​ទសវត្សរ៍ដើម្បីគណនាអពីមហាវិនាសកម្មនេះ។

អ្វីដែលអ្នកជំនាញខិតខំស្រាវជ្រាវដើម្បីការពារជនស៊ីវិលចង់លើកយកបទពិសោធនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ នៅពេលដែលធ្វើការគណនាបង្ហាញអំពីមហន្តរាយដ៏គួរឲ្យភ័យខ្លាចទាំងនេះ​ដែលវាបានកើតឡើងជាលើកដំបូងដួចជាការ ” រកឃើញមនុស្សស្លាប់នៅក្នុងពេលនោះ” ។

មនុស្សបានបង្កើតអាវុធនុយក្លេអ៊ែរនៅសតវត្សរ៍ទី ២០ ដើម្បីជួយសង្រ្គោះពិភពលោកចេញពីការ​គ្រប់គ្រងដ៏អាក្រក់ ហើយឥឡូវនេះនៅក្នុងសតវត្សរ៍ទី ២១ ត្រូវបានមហាអំណាចមានគោល​បំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់ប្រល័យលោកដែលឥឡូវនេះវាស្ទើរតែផ្ទុះឡើងដុតបំផ្លាញពិភពលោកចោលទាំងស្រុង។ដុំភ្លើងនុយក្លេអែរផ្ទុះឡើងជះរលកកម្តៅរសាត់តាមខ្សល់ដូចប៉េងប៉ោងខ្យល់។ រលកកម្តៅរសាត់វពីលើផែនដីក្នុងរយ:កម្ពស់ចាប់ពី ២៥០ ទៅ ៣៥០ ហ្វីតក្នុងមួយវិនាទី។

៣៧វិនាទីក្រោយវាបង្កឲ្យមានពពកដេដាសដូចផ្សិតដែលកកើតឡើងពីសាកសពឆេះរលួយរបស់មនុស្ស និងកំទេចកំទីប្រែពីពណ៌ក្រហមទៅជាពណ៌ទឹកក្រូច។ បន្ទាប់មកឥទ្ធិពលរលកកម្តៅស្រូបទាញវត្ថុនានា រថយន្ត មនុស្ស បង្គោលភ្លើង ផ្លាកសញ្ញាផ្លូវ ចំណតម៉ែត្រ ធ្នឹមក្រុមហ៊ុនដឹកជញ្ជូនដែក ត្រូវបានរលកកម្តៅវាយប្រហារបណ្តាលឲ្យឆេះអស់។

៦០វិនាទីក្រោយមកវិទ្យុសកម្មបានសាយភាយពាសពេញលើផែនដីមានវិសាលភាពលាតសន្ធឹងប្រហែល ៣០ ម៉ាយបណ្តាលឲ្យមនុស្សរាប់លាននាក់ត្រូវស្លាប់នៅក្នុងពេលតិចជាងពីរនាទី។ ឥឡូវនេះ ភ្លើងចាប់ផ្តើមឆេះ ខុសពីការផ្ទុះភ្លើងកាលពីដំបូង។ វាគឺជាដុំភ្លើងដ៏ធំដែលមិនអាចវាស់ស្ទុងបាន។ ខ្សែចង្វាក់ឧស្ម័នដែលផ្ទុះចាប់ពីមួយតទៅមួយទៀតឆេះរាលដាលដល់ផ្ទុះជាបន្តបន្ទាប់។

រថក្រោះអគារដែលផ្ទុកវត្ថុងាយឆេះបានផ្ទុះឡើង រោងចក្រគីមីផ្ទុះម៉ាស៊ីនកម្តៅទឹក និងឡភ្លើង អគារបាក់រលំក្លាយទៅជាចង្ក្រានយក្សនៅគ្រប់ទីកន្លែងមនុស្សត្រូវឆេះស្លាប់ទាំងរស់។

កាបូនឌីអុកស៊ីតដែលកើតចេញពីព្យុះភ្លើងបានរលាយ ហើយចូលទៅក្នុងផ្លូវរូងក្រោមដីរបស់រថភ្លើង​ក្រោមដីធ្វើអោយអ្នកជិះក្នុងរថភ្លើងថប់ដង្ហើមស្លាប់។ មនុស្សដែលកំពុងស្វែងរកជម្រកនៅក្នុងបន្ទប់ក្រោមដី និងកន្លែងផ្សេងទៀតនៅខាងក្រោមដី ក្អួត ប្រកាច់ សន្លប់ និងស្លាប់។ អ្នកណាម្នាក់ដែលកំពុងសម្លឹងមើលការផ្ទុះដោយផ្ទាល់ក្នុងករណីខ្លះនៅឆ្ងាយពីចម្ងាយ ១៣ ម៉ាយត្រូវខ្វាក់ភ្នែក។

ក្នុងប្រាំពីរម៉ាយកន្លះរថយន្ត និងឡានក្រុងបុកគ្នាទៅវិញទៅមក ផ្លូវ Asphalt ត្រូវរលាយដោយសារកំដៅខ្លាំង។ រលកព្យុះសង្ឃរានៃចំហេះភ្លើងរាប់រយឡើងទៅរាប់ពាន់ រាប់លានអង្សា។ ចំហាយកម្តៅជះចេញពីផេះដែលកំពុងឆេះនិងកម្ទេចកម្ទីដែលបក់បោកតាមខ្យល់បានផ្ទុះឆាបឆេះជាដុំភ្លើងបក់បោកទៅវិញទៅមក។ ទីក្រុង Washington, DC ទាំងអស់ក្លាយជាព្យុះភ្លើងដ៏ច្របូកច្របល់​បង្កឲ្យមានគ្រោះមហន្តរាយយ៉ាងធំធេងហើយក្លាយទៅជា mesocyclone នៃព្យុះភ្លើងនៅក្រោយ ប្រាំបី ឬប្រាំបួននាទីក្រោយមក។

ក្នុងចម្ងាយ ១០ ម៉ាយ នៅមានមនុស្សដែលនៅរស់រានមានជីវិតដែលស្ថិតនៅក្នុង​សភាពដូចមនុស្ស​ស្ទើរស្លាប់ស្ទើរស់ហើយពួកគេមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងទៀតនោះទេហើយក៏អស់សង្ឃឹមរួចរត់រកកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួន។ មនុស្សរាប់ម៉ឺននាក់នៅទីនេះបានរលាកសួត ក្អែក ចាប និងព្រាបដែលហើរលើអាកាសត្រូវឆេះធ្លាក់ស្រោចមកក្រោមដូចដំណក់ភ្លៀង។

ចរន្តអេឡិចត្រូម៉ាញ៉េទិចរបស់គ្រាប់បែកនុយក្លេអែរបំផ្លាញវិទ្យុ អ៊ីនធឺណិត និងទូរទស្សន៍ទាំងអស់ មិនមានអគ្គិសនីទេ គ្មានសេវាទូរសព្ទសម្រាប់ខលហៅទៅ លេខ 911ទៀតនោះទេ។ រថយន្តដែលដើរដោយប្រព័ន្ធអគ្គិសនីរត់បានជាច្រើនម៉ាយនៅខាងក្រៅតំបន់ផ្ទុះមិនអាចដំណើរការបានទេ។ ស្ថានីយទឹកមិនអាចបូមទឹកបានទេ ដោយសារតែកម្រិតវិទ្យុសកម្មដ៍សាហាវ តំបន់ទាំងមូលគឺក្លាយទៅជាតំបន់គ្មានអន្តរាគមន៏ឆ្លើយតបដំបូងទៀតនោះទេ មិននៅយូរប៉ុន្មានថ្ងៃទៀតទេ អ្នកនៅរស់រានមានជីវិតដ៏កម្រនឹងដឹងថា ជំនួយមិនមានទៀតនោះទេ។

អ្នកដែលអាចគេចផុតពីសេចក្ដីស្លាប់ដោយសារការបំផ្ទុះនុយក្លេអែរដំបូងទើបជាអ្នកដែលបានយល់ច្បាស់ដោយខ្លួនឯងអំពីការពិតដ៏អាក្រក់បង្កឡើងដោយសង្គ្រាមនុយក្លេអ៊ែរ ។

វិទ្យាសាស្រ្តដែលបង្កើតគ្រាប់បែកនុយក្លេអ៊ែរដែលបង្កប់ពន្លឺកម្តៅនៅក្នុង thermonuclear មានចរន្តរវិទ្យុសកម្មនៃកម្តៅពីរប្រភេទ។ ចរន្តជីពចរទីមួយមានរយៈពេលមួយវិនាទី បន្ទាប់មកចរន្តជីពចរទីពីរមានរយៈពេលច្រើនវិនាទីបណ្តាលឲ្យស្បែកមនុស្សរលួយអស់ ។

កម្តៅដែលកើនឡើងជះចេញជារលកសម្ពាធខ្ពស់ដែលផ្លាស់ទីចេញពីចំណុចកណ្តាលរបស់វាដូចជារលកយក្សស៊ូណាមិដែលជាជញ្ជាំងដ៏ធំនៃព្យុះកម្តៅបក់បោកក្នុងលឿនលឿនជាងសំឡេង។ វាយប្រហារលើមនុស្សបង្កឲ្យផ្ទុះសួត និងក្រហាយត្រចៀក។

នៅពេលដែលកម្តៅភ្លើងនុយក្លេអ៊ែរកើនឡើងបានបង្កឲ្យមានវិនាសកម្មនៅក្នុងចម្ងាយ៣ម៉ាយ។ ខ្យល់បក់បោករលកកម្តៅកាន់តែលឿនឡើងក្នុងចម្ងាយរាប់រយម៉ាយនៅក្នុងមួយម៉ោង។ វាបំផ្លាញអ្វីៗគ្រប់យ៉ាងធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធភ្លាមៗ រួមទាំងអគារការិយាល័យ អគារអាផាតមិន វិមាន និងសារមន្ទី ត្រូវបានរលាយទៅជាធូលីដី។

រចនាសម្ព័ន្ធដែលមិនត្រូវបានឆេះរលាយត្រូវបានចាប់ហែកដោយខ្យល់ព្យុះ។ អគារបាក់រលំ ស្ពានរលំរថយន្តស្ទូចប៉ើងក្រឡាប់ វត្ថុតូចៗដូចកុំព្យូទ័រ និងប្លុកស៊ីម៉ងត៍ និងធំដូចឡានដឹកទំនិញ កង់១៨ និងឡានក្រុងទេសចរណ៍ពីរជាន់ ត្រូវខ្យល់បោកបក់ដូចកូនបាល់។

តើអ្នកវិទ្យាសាស្ត្រការពារជាតិអាមេរិកយល់ដឹងរឿងដ៏គួរឲ្យរន្ធត់ភ័យខ្លាចទាំងនេះបានដោយរបៀបណា​ហើយច្បាស់លាស់ថែមទៀតផង?

តើរដ្ឋាភិបាលអាមេរិកដឹងអំពីហេតុការណ៍ដែលទាក់ទងទៅនឹងឧត្តភាពនៃសក្តានុពលអាវុធនុយក្លេអ៊ែរយ៉ាងច្រើនបានដោយដូចម្តេច ខណៈសាធារណជនទូទៅនៅតែងងឹតមិនដឹងអីសោះ?

ចម្លើយក៏មិនខុសពីសំណួរដែរ ពីព្រោះអស់ជាច្រើនឆ្នាំកន្លងមកនេះ ចាប់តាំងពីចុងបញ្ចប់នៃ​សង្គ្រាមលោកលើកទី ២ មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិងកំពុងរៀបចំផែនការឡើងវិញ​សម្រាប់សង្គ្រាមនុយក្លេអ៊ែរទូទៅ។ ដែលហៅថាសង្គ្រាមលោកលើកទី ៣ សម្រាប់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដែលត្រូវបានដឹងថា យ៉ាងហោចណាស់មនុស្ស ២ ពាន់លាននាក់ត្រូវបានស្លាប់។

បញ្ជាក់៖ ដកស្រង់ព័ត៌មានដោយមានការអនុញ្ញាតពីអ្នកស្រី Anne M. Jacobsen ជាអ្នកកែសម្រួលអត្ថបទស្តីពី “សង្រ្គាមនុយក្លេអ៊ែរ: អ្នកសរសេរអំពី សេណារីយ៉ូ” ។ រក្សាសិទ្ធិ © 2024 ដោយ Anne Jacobsen បោះពុម្ភដោយ Dutton ដែលជាការបោះពុម្ពរបស់ Penguin Random House ៕
ប្រភព៖ NEW YORK POST