ដោយ ៖ សុខុម
កំពង់ធំ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានចប់ខ្លួនបុរសម្នាក់ដាក់ខ្នោះបញ្ជូនទៅស្នងការខេត្ត ក្រោយបុរសនោះសម្លាប់ប្រពន្ធខ្លួនឯងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់។
សមត្ថកិច្ចបានបញ្ជាក់នៅក្រោយហេតុការណ៍កើតឡើងថា ជនបង្កជាប្ដី ឈ្មោះ កេះ និងប្រពន្ធឈ្មោះ ជ្រូក នេះជាឈ្មោះហៅក្រៅរបស់អ្នកទាំងពីរ។
ជនបង្កបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានយកពូថៅវ៉ៃក្បាលប្រពន្ធ រួចយកកាំបិតអារកជាក្រោយ។
ក្រោយពីធ្វើសកម្មភាពបានប្រហែលជាកន្លះម៉ោង កូនប្រសាប្រុសក៏មកទាន់មានការឆោឡោឡើង និងប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បើទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃទី២៣មីនា សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីដើមហេតុបណ្ដាលឲ្យបុរសនោះលើកដៃសម្លាប់ប្រពន្ធខ្លួនឯងនៅឡើយ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕