ប្រែសម្រួល៖ ស-សម្បត្តិ
អគ្គរដ្ឋអាជ្ញាក្រុងញូវយ៉ក Letitia James បានព្រមានថាប្រសិនបើTrump ចាប់យក Wall Street 40 ដែលជាទ្រព្យសម្បត្តិអចលនទ្រព្យដ៏ធំបំផុតរបស់គាត់យកមកកាន់កាប់ទល់នឹងពេលនេះនោះនឹងធ្វើឲ្យមានការខាតបង់កាន់តែធំនៅក្នុងក្រុងញូវយ៉ក។
អគារពាណិជ្ជកម្មដែលមានបញ្ហាដ៏ចម្រូងចម្រាសមួយនេះ ប៉ុន្តែនៅមានដំណើរការនឹងក្លាយទៅជាអគារទទេស្អាតមួយនៅក្នុងតំបន់ Lower Manhattan ដោយសារតែលំហូរចាកចេញរបស់អ្នកជួលស្នាក់នៅ។
ឈ្មួញកណ្តាលអចលនទ្រព្យដែលធ្វើអាជីវកម្មនៅទីនោះបាននិយាយថា “ប្រសិនបើ Wall Street 40 បញ្ចុះថ្លៃជួលក្នុងកម្រិតទាប គ្មាននរណាម្នាក់មានគំនិតចង់ចាកចេញនោះទេទាំងអ្នកជួល ឬទាំងអ្នកទិញគួរតែពិចារណាឡើងវិញដូចគ្នា”។
វាជារឿងសំខាន់មួយដែលត្រូវតែរំលឹកឡើងវិញថា ការយកអគារនេះមកគ្រប់គ្រងដោយរដ្ឋាភិបាលដូចត្រូវបណ្តាសាឲ្យមានភាពវឹកវរអស់មួយទសវត្សរ៍កន្លងមកហើយ។ ភាគហ៊ុនធ្លាក់ចុះទាបជាងឥឡូវនេះ ដោយសារអគារមួយនេះនៅទំនេរមិនមានមនុស្សស្នាក់នៅត្រឹមតែ ៣០% ដែលជាចំនួនទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់វា។
រតនាគារសហព័ន្ធ Feds បានរឹបអូសយកអគារនេះនៅក្នុងឆ្នាំ ១៩៨៦ នៅពេលដែលវាត្រូវបានគេរកឃើញថាជាកម្មសិទ្ធិសម្ងាត់របស់ Ferdinand Marcos ដែលជាមេដឹកនាំផ្តាច់ការរបស់ហ្វីលីពីនក្នុងសម័យកាលនោះ។ សកម្មភាពដេញថ្លៃត្រូវបានអនុវត្តជាបន្តបន្ទាប់តែត្រូវបរាជ័យហេតុនេះហើយបង្កឲ្យមានការរឹបអូសយកទ្រព្យសម្បត្តិ មានបណ្តឹងលើការទុកអគារឲ្យពុកផុយ ដែលជាករណីមួយក្រោមស្រមោលច្បាប់ធ្វើឲ្យមានការអូសបន្លាយនីតិវិធីដ៏វែងឆ្ងាយលើគោលដៅហិរញ្ញវត្ថុអស់រយៈពេលមួយទសវត្សរ៍។
ដោយសារតែកត្តាទាំងនេះហើយបានបង្កឲ្យអ្នកជួលបានចាកចេញម្តងមួយៗ រហូតទាល់តែអគារនេះនៅទទេស្អាតជាង ៨០% នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។ មានការផ្លាស់ប្តូរមួយបានចាប់ផ្តើមនៅពេលដែលលោក Trump បានទិញសិទ្ធិជួលក្នុងតម្លៃទាបនៅក្នុងឆ្នាំ ១៩៩៥ ។
គាត់បានស្ថាបនាឡើងវិញ ហើយខិតខំទាក់ទាញអ្នកជួលថ្មីៗ។ ប៉ុន្តែក្រុមហ៊ុនអចលនទ្រព្យរបស់គាត់ក្រោយមកមានការធ្វេសប្រហែសលើការគ្រប់គ្រងនៅពេលដែលគាត់បានងាកទៅរកផលប្រយោជន៍ពីស្ថានីយទូរទស្សន៍ និងនយោបាយវិញ។
Duane Reade ដែលជាអ្នកជួលហាងធំជាងគេក្នុងអគារនោះដែលមានផ្ទៃដីជាង 20,000 ហ្វីតការ៉េ បានចាកចេញកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន នេះជាការខាតបង់យ៉ាងធ្ងន់ធ្ងរដល់តម្លៃជួលធ្វើឲ្យវាធ្លាក់ចុះថែមទៀត។
ប៉មអាគារខ្ពស់ប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះមានតម្លៃប្រហែល ២០០ លានដុល្លារ តែប៉ុណ្ណោះឈ្មួញកណ្តាលបាននិយាយថាវាតិចជាងពាក់កណ្តាលនៃតម្លៃប៉ាន់ស្មានរបស់វាកាលពីដប់ឆ្នាំមុន។
ជាការពិតណាស់អគ្គរដ្ឋអាជ្ញា Letitia James និងក្រុមជនជាតិ Albany របស់នាងប្រាកដជាដឹងពីរបៀបជួសជុលវា!តាមរយ:ការរឹបអូសអគារគឺដូចគ្នានឹងវិធីដែលរដ្ឋាភិបាល Xiធ្លាប់អនុវត្តនៅក្នុងប្រទេសចិន ដែលរដ្ឋាភិបាល Xi ចាប់យកអាជីវកម្មអចលនទ្រព្យដោយចាប់ថៅកែទាំងនោះទៅទីក្រុងប៉េកាំងដោយចោទថាពួកគេរកបានប្រាក់ច្រើនហួសហេតុពេកគ្រាន់តែសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
សូមព្រះជួយសង្គ្រោះ 40 Wall Street ឲ្យចេញផុតពីដៃពីគណៈកម្មាការមួយនេះដែលកេងប្រវ័ញផលប្រយោជន័របស់យើង៕