ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ចាមនិងមន្ទីរពេទ្យខេត្តសៀមរាបនឹងក្លាយជាមន្ទីរពេទ្យតំបន់ព្រមគ្នា

ដោយ៖ គង់ហេង
កំពង់ចាម៖ មន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យខេត្តសៀមរាប នឹងអភិវឌ្ឍន៍ខ្លួនក្លាយជាមន្ទីរពេទ្យតំបន់ព្រមគ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន ក្នុងទឹកប្រាក់ នៃការអភិវឌ្ឍរបស់មន្ទីរពេទ្យទាំងពីរ ប្រមាណ ១៥០លានដុល្លារអាមេរិក។

នេះបើតាមការឱ្យដឹងរបស់លោក វ៉ា សាវុធ ជាអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានជម្រាបជូនទៅកាន់ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភានៅក្នុងសាលាខេត្តកំពង់ចាម កាលពីដើមសប្តាហ៍កន្លងទៅថ្មីៗនេះ។

លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានបន្តថា៖ ក្នុងនោះសម្រាប់មន្ទីរពេទ្យ ខេត្តកំពង់ចាមនឹងសាងសង់ជាអគារកម្ពស់ ប្រាំបីជាន់ចំនួន ពីរ អគារ ដែលចាប់ផ្តើមស្ថាបនានៅឆ្នាំ២០២៧ នឹងហើយរួចរាល់នៅឆ្នាំ ២០៣០ ក្លាយជាមន្ទីរពេទ្យតំបន់ ដែលនឹងមានសេវាទំនើបជូនដល់អតិថិជន៕