ដោយ៖ សុខុម
ភ្នំពេញ៖ករណីឃាតកម្មមួយបានកើតកាលពីមួយឆ្នាំមុនបង្កឡើងដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែបណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងបន្ទប់បុរីពិភពថ្មីកួរស្រូវរហូតមកដល់ព្រឹកថ្ងៃទី២២មីនា២០២៤ ទើបតុលាការក្រុងភ្នុំពេញយកសំណុំរឿងនេះមកប្រកាសសាលក្រមសម្រេចដាក់ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់៦០លានរៀល។ជនដែលត្រូវតុលាការសម្រេច ផ្តន្ទាទោសឈ្មោះ យ័ន្ត គុយហេង អាយុ៣៨ឆ្នាំ។
តុលាការចោទប្រកាន់ឈ្មោះ យ័ន្ត គុយហេងចំនួន៣បទល្មើស រួមមាន៖ បទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, បទកាន់កាប់ ឬដឹកញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទជួញដូរដោយខុសច្បប់នូវសារធាតុញៀន។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលមានទម្ងន់ ៤ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់។ ក្រោយបាញ់ប្រហារ ជនដែលបាញ់នោះបានចូលខ្លួនមកសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជនឈ្មោះ យ័ន្ដ គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ KS០៣ បុរីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវជាប្តីក្រោយរបស់ជនរងគ្រោះ។មុនបានគ្នា ជនរងគ្រោះរៀបការជាមួយប្តីមុន មានកូនចំនួន៤នាក់មកហើយ។នៅពេលជនរងគ្រោះរស់នៅជាមួយប្តីក្រោយទើបតែមានផ្ទៃពោះ៤ខែក៏ត្រូវប្តីក្រោយបាញ់ស្លាប់តែម្តង៕