ព័ត៌មានជាតិ

មហាកុដិ និងសមទ្ធផលនានាតម្លៃជាង35ម៉ឺនដុល្លារ

ដោយ៖ គង់ហេង
កំពង់ចាម៖ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម មានព្រះវិហារដ៏ថ្មីសន្លាងតម្លៃជាង ៣៥ម៉ឺន ដុល្លារអាមេរិក បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២២ មីនានេះ។ ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។

លោក ប៊ិន ឡាដា ជាអភិបាលស្រុកកំពង់សៀម បានប្រាប់ឱ្យដឹងក្នុងពិធីសម្ពោធព្រះវិហារខាងលើថា៖ ព្រះវិហារវត្តថ្មគោល ជាសមទ្ទិផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ បានមកពីការដឹកនាំកៀរគរបច្ច័យពីសប្បុរសជន និងកសាង ដោយព្រះគ្រូទីបមុនីវស្សា ណែម ឡាទី ជាចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្ម។

លោកអភិបាលស្រុកកំពង់សៀមបានបន្តថា៖ ក្នុងនោះព្រះគ្រូជាចៅអធិការវត្តនេះ បានប្រើពេលចំនួន បួនឆ្នាំ ស្ថាបនាបានជាព្រះវិហារ ដ៏ធំស្កឹមស្កៃនេះឡើង ដោយចំណាយថវិកា សរុបចំនួន ៣៥០.៤១៤ ដុល្លារអាមេរិក៕