ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងរៀបចំត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង

ដោយ ៖ បន្ទាយ

ភ្នំពេញ ៖ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងរៀបចំត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្ដសករាជ ២០២៤ ប្រពៃណីជាតិខ្មែរដែលឆ្នាំនេះនឹងប្រារព្ធធ្វើឡើងមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា ឆ្នាំ២០២៤ ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថ្ងៃទី២២ខែមីនាឆ្នាំ២០២៤ថា: ក្រៅពីការរៀបចំត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនោះ  ក៏មានការរៀបចំដូចជាពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងមូលដែលនឹងប្រព្រឹត្តទៅ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះផងដែរ ៕