ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកស្រី Lettia James អគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉កនឹងចាប់ផ្តើមបង្កកទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោក Donald Trump ប្រសិនបើអតីតប្រធានាធិបតីរូបនេះខកខានមិនបានកំណត់កាលបរិច្ឆេទក្នុងការប្រកាសប័ណ្ណបំណុលចំនួន ៤៥៤ លានដុល្លារដើម្បីទូទាត់ការផាកពិន័យក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីរបស់គាត់។
កាលពីថ្ងៃចន្ទលោក Trump ដែលមានអាយុ ៧៧ ឆ្នាំ បានដាក់ឯកសារទៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកវិធីគេចចេញពីការប្រកាសមូលបត្របំណុល ៤៥៤ លានដុល្លារខណៈដែលគាត់ប្រឆាំងនឹងការកាត់ក្តីដ៏ចម្រូងចម្រាស់កាលពីខែកុម្ភៈធ្វើឲ្យការប្រាក់ក្នុងមួយថ្ងៃៗកើនឡើងដល់ចំនួន ១១២,០០០ ដុល្លារ។
មេធាវីរបស់គាត់បានសរសេរនៅក្នុងឯកសារនោះថា បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤ ដែលមានក្រុមហ៊ុនជាង ៣០ សម្រាប់ធានាឲ្យទទួលបាននូវមូលបត្របំណុល នោះឥឡូវនេះគាត់កំពុងប្រឈមនឹងការលំបាកដែលមិនអាចដោះស្រាយបាននៅក្នុងការទទួលបានមូលបត្របំណុល ៤៥៤ លានដុល្លារ។
កាលពីខែកុម្ភៈលោក Arthur Engoron ចៅក្រមតុលាការកំពូល Manhattan បានដំណើរការជំរះក្តីអស់រយៈពេលបីខែ ប្រឆាំងនឹងលោក Trump មហាសេដ្ឋីអចលនទ្រព្យ បន្ទាប់ពីការិយាល័យអគ្គមេធាវីនៃទីក្រុងញូវយ៉ក AG បានចោទថាលោក Trump ថាបានបំផ្លើសទំហំទ្រព្យសម្បត្តិរបស់គាត់រាប់ពាន់លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីទទួលបានប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងកាន់តែប្រសើរឡើង។
ហេតុអ្វីលោក Trump ត្រូវបានតុលាការបញ្ជាឲ្យប្រកាសមូលបត្របំណុល ៤៥៤ លានដុល្លារ?
លោកTrump បាននិយាយថាគាត់នឹងប្រឆាំងចំពោះសេចក្តីសម្រេចរបស់លោក Engoron ចៅក្រមតុលាការកំពូល Manhattan ក៏ប៉ុន្តែតុលាការបានបញ្ជាឲ្យគាត់ដាក់ប្រាក់ធានាដើម្បីបង្ហាញថាគាត់មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ការផាកពិន័យប្រសិនបើគាត់ចាញ់ក្តីលើបណ្តឹងឧទ្ធរណ៍របស់គាត់។
អតីតរដ្ឋអាជ្ញា លោក Kevin J. O’Brien និងមេធាវីការពារក្តីបច្ចុប្បន្ន បាននិយាយថា “ប្រសិនបើអ្នកកំពុងប្តឹងឧទ្ធរណ៍តុលាការចង់ឲ្យកូនក្តីធានាថាប្រសិនបើអ្នកចាញ់ក្តីនោះ អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់លើការផាកពិន័យ” និតិវិធីនេះគឺជាស្តង់ដារ ។
លោក O’Brien បានពន្យល់ថា “នេះគឺជាការទាមទារឲ្យអ្នកប្តឹងឧទ្ធរណ៍រក្សាភាពស្មោះត្រង់” ។”អ្វីដែលជាផលលំបាកនោះគឺទំហំនៃការផាកពិន័យមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់” ។
មូលបត្របំណុលនឹងតម្រូវឲ្យ Trump ប្រកាសក្នុងទំហំ ១២០% នៃប្រាក់ដែលគាត់ជំពាក់លើទ្រព្យតម្កល់ចំនួន ៥៥៧.៥ លានដុល្លារ នេះបើយោងតាមមេធាវីរបស់គាត់។
លោក Trump បានព្យាយាមកាត់បន្ថយចំនួនមូលបត្របំណុលមកត្រឹម ១០០ លានដុល្លារកាលពីពេលមុនឥឡូវនេះគាត់កំពុងស្វែងរកវិធីគេចចេញពីការទទួលខុសត្រូវក្នុងការទូទាត់បំណុលទាំងស្រុងតែម្តង។
លោក O’Brien បាននិយាយថា ប្រសិនបើ Trump អាចបង្ហាញតុលាការថាគាត់ទំនងជានឹងឈ្នះ
បណ្តឹងឧទ្ធរណ៍នោះនៅទីបំផុតគាត់ “ប្រហែលជាមានអំណះអំណាងមួយ” ដែលអាចនឹងទទួលបានការបញ្ចុះតម្លៃមូលបត្របំណុល។
តើ Trump អាចលក់ចេញ ឬបញ្ចាំទ្រព្យសម្បត្តិរបស់គាត់បានដែទេ?
លោក Trump បានត្អូញត្អែរថាគាត់មិនគួរត្រូវបានតុលាការចាប់បង្ខំឲ្យលក់ទ្រព្យរបស់គាត់នៅក្នុង “លក្ខណ:ឡាយឡុង” ដើម្បីយកសាច់ប្រាក់នោះទេដែលធ្វើឲ្យគាត់រងការខាតបង់មិនអាចស្តារឡើងវិញបានដោយសារតែការលក់ឡាយឡុងក្នុងតម្លៃថោកហើយមិនអាចទិញយកមកវិញនៅក្នុងតម្លៃដូចគ្នានោះទេប្រសិនបើគាត់ឈ្នះការប្តឹងឧទ្ធរណ៍នៅក្នុងការវិនិច្ឆ័យជាលើកចុងក្រោយ។
អ្នកជំនាញផ្នែកច្បាប់បាននិយាយថា លោក Trump អាចរកប្រាក់ពីការបញ្ចាំទ្រព្យណាមួយរបស់គាត់ ដើម្បីបង្កើតមូលបត្របំណុលដ៏ធំមួយ ប៉ុន្តែការធ្វើឲ្យគាត់ផ្លាស់ប្តូរចិត្តនោះគឺមិនងាយទេប្រសិនបើគាត់នៅមិនទាន់ជួបបញ្ហាធ្ងន់ធ្ងរនោះ។
លោក O’Brien បាននិយាយថា ទ្រព្យរបស់គាត់ប្រហែលជាត្រូវបាន “បញ្ចាំ” រួចហើយ ហើយអ្នកឲ្យខ្ចីប្រហែលជាអាចនៅស្ទាក់ស្ទើរក្នុងការរកស៊ីជាមួយគាត់ ដោយសារតែមានបញ្ហាផ្លូវច្បាប់ បញ្ហាហិរញ្ញវត្ថុ ដែលឥឡូវនេះក្លាយយជាបន្ទុកសម្រាប់គាត់។
មេធាវីរបស់លោក Trump បាននិយាយថា គាត់បានពិភាក្សាជាមួយក្រុមហ៊ុនចំនួន ៣០ ខណៈដែលគាត់ព្យាយាមធានាឲ្យបាននូវអាជ្ញាប័ណ្ណដ៏អស្ចារ្យមួយ ក៏ប៉ុន្តែការចរចាមិនទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនទាំងនោះមិនព្រមលើកលែងឲ្យគាត់រក្សាទុកទ្រព្យជាទ្រព្យបញ្ចាំ។
O’Brien បាននិយាយថា “នោះជាវិធីដែលអាចទៅរួចសម្រាប់បណ្តឹងឧទ្ធរណ៍ហើយមិនទំនងជាមានការផ្លាស់ប្តូរអ្វីនោះទេព្រោះគាត់ត្រូវតែលក់ទ្រព្យសម្បត្តិរបស់គាត់ ” ។
ទាំង Levin និងមេធាវីរដ្ឋប្បវេណីញូវយ៉កម្នាក់ទៀតគឺលោក Imran Ansari បាននិយាយថាអគ្គមេធាវីនៃទីក្រុងញូវយ៉ក AG អាចពិនិត្យមើលទ្រព្យសម្បត្តិលោក Trump នៅក្នុង Empire State និងនៅកន្លែងផ្សេងទៀតផងដែរ។
អ្នកស្រីLevin បាននិយាយថាគាត់អាចពិនិត្យមើលទ្រព្យសម្បត្តិផ្សេងទៀតរបស់លោក Trump ដូចជា គណនីធនាគារ ប្រាក់ឈ្នួល គណនីទទួលប្រាក់ ជួលអគារ និងគណនីទីផ្សារផ្តូរប្រាក់ជាដើម។
លោក Ansari បាននិយាយថា “ខ្ញុំជឿថាអគ្គមេធាវី AG អាចយកពន្ធលើទ្រព្យសម្បត្តិណាមួយរបស់ Trump និងក្រុមហ៊ុនរបស់លោក Trump Organization រួមទាំងការកាន់កាប់ទ្រព្យជាច្រើនរបស់ខ្លួនទាំងក្នុងរដ្ឋ និងក្រៅរដ្ឋ រួមទាំងនៅក្នុង Mar-a-Lago” ។
លោកបានបន្ថែមថាអគ្គមេធាវី AG អាចលើកហេតុផលស្តីពីការភូតកុហកអំពីទំហំទ្រព្យសម្បត្តិដែលអាចស្នើសុំធ្វើការបង្កកទ្រព្យសម្បត្តិរបស់លោក Trump និងរឹបអូសដើម្បីលក់ឡាយឡុងសម្រាប់ទូទាត់លើប្រាក់ផាកពិន័យ” ។
តើទ្រព្យសម្បត្តិអ្វីខ្លះរបស់ Trump អាចត្រូវបានរឹបអូស?
អចលនទ្រព្យដែលលោក Trump កាន់កាប់ ឬភាគហ៊ុនរួមមានអគារ Big Apple ល្បីៗដូចជា៖ 40 Wall St., the Trump International Hotel and Tower, Trump Park Avenue និង 1290 Avenue of the Americas ដែលគាត់កាន់កាប់ហើយទទួលបានចំណែក៣០%នៃប្រាក់ចំណេញ ។
ក្រុមហ៊ុនរបស់ Trump បានកាន់កាប់ដីជួលទៅអគារ Trump នៅ 40 Wall St. ចាប់តាំងពីឆ្នាំ ១៩៩៥។
គាត់មានភាគហ៊ុនក្នុងផ្នែកខ្លះនៃសណ្ឋាគារ Trump International Hotel និង Tower នៅ One Central Park West រួមទាំងយានដ្ឋានចំណត បន្ទប់ផ្ទះបាយ បន្ទប់ជួល បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ កន្លែងភោជនីយដ្ឋាន និងបន្ទប់យូនិត។
ចំណែកប្រាក់ចំណេញ ៣០%របស់លោក Trump ពីភាគហ៊ុនអគារ 1290 Avenue of the Americas គឺទទួលបានរហូតដល់ឆ្នាំ ២០៤៤។
លោក Trump ជាម្ចាស់អគារ 120-unit 502 Park Ave. បន្ទាប់ពីទិញអតីតសណ្ឋាគារនេះក្នុងឆ្នាំ ២០០១ ក្នុងតម្លៃ ១១៥ លានដុល្លារ។
ក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះរបស់គាត់ក៏ជាម្ចាស់ផ្នែកលក់រាយ និងអគារពាណិជ្ជកម្ម Trump Tower នៅ 724 Fifth Ave. ខណៈពេលដែលអតីតប្រធានាធិបតីជាម្ចាស់ penthouse triplex នេះបើយោងសេចក្តិរាយការណ៏របស់ Curbed ។
O’Brien បាននិយាយថាប្រសិនបើអគ្គមេធាវី AG ស្វែងរកការរឹបអូសទ្រព្យសម្បត្តិនៅក្នុងរដ្ឋផ្សេងទៀតដូចជា Mar-a-Lago ក្នុងរដ្ឋផ្លរីដា នាងនឹងត្រូវដាក់ពាក្យសុំជាមួយតុលាការដែលអចលនទ្រព្យនោះស្ថិតនៅ។
O’Brien បាននិយាយទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោក Trump អាចត្រូវបានរឹបអូសតាមផ្លូវច្បាប់នៅក្នុងនិតិវិធីដ៏វែងឆ្ងាយមួយដែលបង្កឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំង ។
អតីតព្រះរាជអាជ្ញាបានបន្ថែមថា “គឺត្រូវចំណាយពេលយូរនៅមុនពេលដែលទ្រព្យសម្បត្តិលោក Trump ត្រូវបានរឹបអូស” ៕