សន្ដិសុខសង្គម

នគរបាលការពារព្រំដែនគោកលេខ៩១១ ចេញល្បាតចល័តលើដងផ្លូវតាមទីប្រជុំជនបង្ការទប់ស្កាត់រាល់មានបទល្មើសគ្រប់ប្រភេទ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង ០២នឹង០០ នាទីយប់ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ បានចេញធ្វើការល្បាតឆ្លាស់វេនគ្នា ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១បានឱ្យដឹងថា :កម្លាំងអន្តរាគនមន៍នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន ១០ នាក់ប្រដាប់ដោយអាវុធ មធ្យោបាយ ដោយរថយន្ត ១ គ្រឿង ដឹកនាំដោយ
លោកវរសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចុះធ្វើការ ចេញល្បាតចល័តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន ក្នុងភូមិសាស្ត្រ
ក្រុងប៉ោប៉ែត ។

បើយោងលោកមេបញ្ជាការ កម្លាំងអន្តរាគមន៍ចេញល្បាតចល័តត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ។
ជាពិសេសបង្ក្រាបក្មេងទំនើងអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ រងចាំបទបញ្ជា២៤ម៉ោង លើ២៤ ម៉ោង ដើម្បីមានហេតុការណ៍កើតឡើងចុះជួយអន្តរាគមន៍និងបង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕