អន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បង្ហាញ គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាសសម្រាប់ការប្រយុទ្ធជាក់ស្តែង

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃសៅរ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាសកាលពីថ្ងៃសុក្រ ទី១៥ មីនា ដើម្បិជំរុញឲ្យមានការរៀបចំប្រកបដោយភាពប្រាកដនិយមសម្រាប់ការប្រយុទ្ធជាក់ស្តែង។ .

មេដឹកនាំកូរ៉េខាងជើង លោក Kim បានថ្លែងថា “ការបណ្តុះបណ្តាលជាក់ស្តែងដោយផ្ទាល់ដូចនៅក្នុងសង្រ្គាមអាចធ្វើឲ្យទាហានក្លាយជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ” នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNAដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា លោក គីម ពេញចិត្តក្នុងការត្រៀមខ្លួនសម្រាប់កងទ័ពកូរ៉េខាងជើងដោយបានបញ្ជាឲ្យមានការហ្វឹកហ្វឺនដើម្បីទប់ទល់នឹងការឈ្លាពានគ្រប់ប្រភេទទាំងលើដី តាមអាកាសក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតមួយ។

សមយុទ្ធយោធារបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់កូរ៉េខាងត្បូងនិងអាមេរិករយៈពេល ១០ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍។ សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក គឺជាសមយុទ្ធលើកដំបូងចាប់តាំងពីទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨ កាលពីខែវិច្ឆិកាឆ្នាំមុនក្នុងគោលបំណងកាត់បន្ថយភាពតានតឹង។

សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកហៅថា Freedom Shield មានការចូលរួមពីរដ្ឋសមាជិកជាច្រើនដែលមិនធ្លាប់មានពីមុនមកដឹកនាំដោយសហរដ្ឋអាមេរិកជាផ្នែកមួយនៃបទឈប់បាញ់ដែលបានកើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣៕
ប្រភព៖ Reuters/rj