បច្ចេកវិទ្យា

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភ្នំភ្លើងដ៏ធំនៅលើភពព្រះអង្គារ

ប្រែសម្រួល៖ កញ្ញាស្រីស្រស់
ក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ពួកគេបានរកឃើញភ្នំភ្លើងដ៏ធំសម្បើមមួយដែលមើលទៅទំនងជាកប់នៅក្នុងសំណល់ទឹកកកដូចកំពុងលាក់ខ្លួនក្នុងទិដ្ឋភាពធម្មតាមួយលើភពអង្គារ។

កាលពីថ្ងៃពុធ អ្នកវិទ្យាសាស្ត្របានធ្វើបទបង្ហាញមួយនៅក្នុងសន្និសីទវិទ្យាសាស្ត្រស្តីពីភពផែនដីលើកទី ៥៥ ដែលរៀបចំឡើងនៅរដ្ឋតិចសាស់ អ្នកវិទ្យាសាស្ត្របានលើកឡើងអំពីការកឃើញភ្នំភ្លើងដែលមានឈ្មោះជាបណ្តោះអាសន្នថា Noctis មានទទឹង ២៨០ ម៉ាយ ហើយត្រូវបានគេរកឃើញនៅក្បែរផ្ទាំងទឹកកកដែលកប់នៅភាគខាងកើតនៃភពព្រះអង្គារ នៅជិតខ្សែអេក្វាទ័ររបស់ភពអង្គារមួយនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងថា ភ្នំភ្លើងដែលមានកម្ពស់ ២៩,៦០០ ហ្វីត មានតាំងពីបុរាណកាលមកទល់នឹងពេលថ្មីៗនេះដែលមានសំណាកនៃសំណល់ទឹកកកនៅជិតទីតាំងរបស់វា។

ពួកគេនិយាយថា របកគំហើញនេះបាននាំមកនូវរឿងថ្មីមួយថែមទៀតដ៏គួរឲ្យរំភើបដើម្បីស្វែងរកជីវិតដែលអាចរស់នៅបាន នេះគឺជាគោលដៅប្រកបដោយសក្តានុពលសម្រាប់មនុស្សធ្វើការរុករកនាពេល អនាគត។

ការរកឃើញនេះត្រូវបានរៀបរាប់លម្អិតនៅក្នុងការសិក្សាថ្មីមួយ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិទ្យាស្ថាន SETI និងវិទ្យាស្ថាន Mars ដែលមានមូលដ្ឋាននៅមជ្ឈមណ្ឌលស្រាវជ្រាវ NASA Ames ។

អ្នកវិទ្យាសាស្ត្រខាងភពផែនដី និងជាអ្នកដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិត Pascal Lee បាននិយាយថា “យើងកំពុងពិនិត្យមើលភូគព្ភសាស្ត្រក្នុងតំបន់មួយនេះ ដែលយើងបានរកឃើញសំណល់នៃផ្ទាំងទឹកកកកាលពីឆ្នាំមុន នៅពេលដែលយើងដឹងថាវាស្ថិតនៅលើភ្នំភ្លើងដ៏ធំមួយដែលបានផ្ទុះចេញពីផ្ទៃដីយ៉ាងជ្រៅបំផុត” ។ .

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ទីតាំងនេះត្រូវបានគេថតម្តងហើយម្តងទៀតដោយយានអវកាសដែលបានធ្វើដំណើរជុំវិញភពព្រះអង្គារ ចាប់តាំងពី Mariner ៩ ក្នុងឆ្នាំ ១៩៧១ ប៉ុន្តែភ្នំភ្លើងនេះត្រូវបានរលាយស្ទើរតែមើលមិនស្គាល់ ហើយកំពុងលាក់ខ្លួនក្នុងទិដ្ឋភាពធម្មតាមួយជាច្រើនទស្សវត្សរ៍មកហើយ នៅក្នុងតំបន់មួយនៃភពព្រះអង្គាររវាងជ្រលងភ្នំដែលមានការប្រេះស្រាំខ្លាំងដូចជា Noctis Labyrinthus (Labyrinth of the Night) និងជ្រលងភ្នំ Valles Marineris (Valleys of Mariner)។នៅតំបន់ភាគអាគ្នេយ៍មានស្រទាប់ភ្នំភ្លើងដ៏ស្តើងកប់នៅក្រោមផ្ទាំងទឹកកក។

យោងទៅតាមក្រុមអ្នកវិទ្យាសាស្ត្រ ភាពច្របូកច្របល់នៃស្រទាប់ mesas និងអន្លង់ភ្នំភ្លើងនៅភាគខាងកើតនៃ Noctis Labyrinthus បានបង្ហាញអំពីភ្នំភ្លើងដែលកើតឡើងដោយធម្មជាតិរបស់វា។
ជម្រាលខាងក្រៅលាតសន្ធឹងចម្ងាយ ១៤០ ម៉ាយនៅក្នុងទិសដៅផ្សេងៗគ្នា។
សំណល់ caldera ដែលនៅសេសសល់ក្នុងរណ្ដៅភ្នំភ្លើងបានក្លាយទៅជាសំណល់នៃបឹង lava ដែលអាចមើលឃើញនៅចំកណ្តាល។

លំហូរកម្អែភ្នំភ្លើងបង្កជារ៉ែប្រាក់ដែលមានជាតិទឹក ក៏ដូចជាលោហធាតុប្រាក់ pyroclastic ដែលកកើតពីវត្ថុធាតុល្អិតនៃការផ្ទុះភ្នំភ្លើងដូចជាផេះ សម្បកខ្យង ផូមីស និងតេហ្វរ៉ា ដែលកើតឡើងនៅក្នុងតំបន់ជាច្រើនជុំវិញបរិវេណនេះ។

និស្សិតបញ្ចប់ការសិក្សានៅនាយកដ្ឋានភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Maryland និងជាសហអ្នកនិពន្ធនៃការសិក្សាលោក Sourabh Shubham បាននិយាយថា “ភពអង្គារនេះត្រូវបានគេដឹងថាមានសារធាតុរ៉ែដែលមានជាតិសំណើមច្រើនប្រភេទដែលលាតសន្ធឹងលើភពអង្គារដ៏វែង”។
” រ៉ែភ្នំភ្លើងទាំងនេះត្រូវបានគេសង្ស័យជាយូរមកហើយ ដូច្នេះវាប្រហែលជាមិនគួរឲ្យភ្ញាក់ផ្អើលទេក្នុងការស្វែងរកភ្នំភ្លើងដ៏ធំនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងដ៏យូរលង់ណាស់មកហើយប៉ុន្តែគេនៅមិនដឹងថាតើវានៅតែសកម្ម ហើយអាចនឹងផ្ទុះឡើងម្តងទៀតឬមួយយ៉ាងណានោះទេ។
សំណល់សារធាតុនៅលើភ្នំភ្លើង បើយោងតាមការសិក្សាដែលបានធ្វើឡើងនៅលើផ្ទៃដី ១,៩៣០ ម៉ាយការ៉េ (ទំហំបីភាគបួននៃទីក្រុង Delaware) នៅជុំវិញបរិវេណភ្នំភ្លើងបានបង្ហាញឲ្យឃើញរូបភាពភ្នំភ្លើងទាបៗរាងមូលនិងលូតរាងស្តួចឡើងលើជាច្រើនថែមទៀត ។

ប្រភេទភ្នំតូចៗមានរាងដូចពងបែកត្រូវបានគេរកឃើញថាជាភ្នំដែលកកើតឡើងដោយសារតែការផ្ទុះចំហាយទឹកដែលជាសារធាតុក្តៅនៃចំហាយភ្នំភ្លើងដែលមកកកនៅលើផ្ទៃដី។

ទន្ទឹមនឹងនេះដែរ លោក Lee បានបន្ថែមថា កត្តារួមផ្សំគ្នា ធ្វើឲ្យតំបន់ភ្នំភ្លើង Noctis ក្លាយជាភ្នំភ្លើងបុរាណដែលមានអាយុកាលយូរយារណាស់មកហើយវាមានរណ្តៅដ៏ធំហើយជ្រៅដែលគេអាចបើកយន្តហោះឆ្លងកាត់វាបាន ដើម្បីពិនិត្យមើលនិងផ្តិតយករូបភាពគំរូលើផ្នែកផ្សេងៗនៃផ្ទៃខាងក្នុងរបស់វា ដើម្បីសិក្សាពីការវិវត្តរបស់ភពព្រះអង្គារទៅតាមកាលវេលា។”
“ប្រវត្តិនៃកំដៅអន្តរកម្មធ្វើឲ្យទឹកកកអស់កាលដ៏យូរអង្វែងមកហើយដែលធ្វើឲ្យវាក្លាយទៅជាទីតាំងសំខាន់សម្រាប់ការស្រាវជ្រាវផ្នែកតារាសាស្ត្រក្នុងការស្វែងរកសញ្ញាសម្រាប់ជីវិតរបស់មនុស្សយើងរស់នៅ”។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្នំភ្លើងនេះស្ថិតនៅលើប៉ែកខាងកើតនៃប៉ូលនៅក្នុងតំបន់ដ៏ធំទូលាយមួយហៅថា Tharsis ដែលជាបណ្តុំភ្នំភ្លើងដ៏ធំបីផ្សេងទៀតដូចជា៖ Ascraeus Mons, Pavonis Mons anជាដើម៕