ប្រែសម្រួល៖ស-សម្បត្តិ
កាលពីថ្ងៃសៅរ៍ ទី ១៦ មីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅកូនស្រីជំទង់របស់មេដឹកនាំ គីម ជុងអ៊ុន ថាជា “ជាកំពូលមនុស្សពូកែដឹកនាំ” ដោយបានសារទរដល់នាងក្នុងនាមជាអ្នកស្នងតំណែងដ៏មានសក្តានុពលសម្រាប់ឋាន:មេដឹកនាំកំពូលរបស់ប្រទេស។
របាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េជាភាសាអង់គ្លេស និងភាសាកូរ៉េស្តីពីដំណើរទស្សនកិច្ចរបស់ Kim និងកូនស្រីរបស់គាត់ទៅកាន់កសិដ្ឋានផ្ទះកញ្ចក់ដែលត្រូវបានធ្វើបដិសណ្ឋារកិច្ចផ្តល់ជាកិត្តិយសដល់ឪពុកនិងកូនស្រីនៅក្នុងទម្រង់រួមគ្នាតែមួយដែលជាសក្ខីកម្មបង្ហាញឲ្យឃើញថាបដិសណ្ឋារកិច្ចនេះត្រូវបានធ្វើឡើងចំពោះពួកគេទាំងពីរព្រមគ្នាតែម្តង។
នៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសដែលមានរូបភាពអ្នកទាំងពីរបានសរសេរថាកូនស្រីជំទង់របស់លោក គីម ជុងអ៊ុន “”ជាកំពូលមនុស្សពូកែដឹកនាំ”។ភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងបានសិន្និដ្ឋានថានេះគឺជាលើកទីមួយហើយដែលកូនស្រីរបស់លោក គីម នាង Ju Ae មានមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង។
ប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូលលោក Yang Moo-jin បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា៖ “ការបង្ហាញមុខនាង Ju Ae ជាលើកដំបូងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនេះគឺក្នុងគោលបំណងលើកនាង Kim Ju Ae ឲ្យឡើងឋានៈជាមេដឹកនាំកំពូលរបស់ប្រទេស”។
នាយកមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រឧបទ្វីបកូរ៉េនៅវិទ្យាស្ថាន Sejong លោក Cheong Seong-chang បានវិភាគថា ក្នុងភាសារកូរ៉េខាងជើងហៅថា “hyangdo” មានន័យថាមេដឹកនាំដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ឋានះជា “មេដឹកនាំកំពូល ឬអ្នកស្នងតំណែងបន្តពីមេដឹកនាំកំពូល” របស់របបឯកោមួយនេះតែប៉ុណ្ណោះ។ លោក Cheong បានបន្ថែមថា ” Kim Ju Ae ត្រូវបានបង្ហាញយ៉ាងច្បាស់ថានាងនឹងត្រូវស្នងតំណែងបន្តពីលោក Kim Jong Un ជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងជើង” ។
- ផ្នែកលោកគីម
យោងតាមទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថាលោកគីម ជុងអ៊ុន ដែលជាចៅប្រុសរបស់មេដឹកនាំស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង និងជាមេដឹកនាំជំនាន់ទី៣ នៃគ្រួសារគីម ដែលជាមេដឹកនាំប្រទេស បានរៀបការជាមួយភរិយារបស់គាត់ រី សូលជូ ក្នុងឆ្នាំ ២០០៩ ។
នាង Ju Ae ត្រូវបានបង្ហាញមុខទៅកាន់ពិភពលោកជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំ ២០២២ នៅពេលដែលនាងអមដំណើរឪពុករបស់នាងក្នុងពិធីបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប។
ចាប់តាំងពីពេលនោះមក នាងត្រូវបានគេឃើញនៅឯពិធីផ្លូវការជាច្រើនរបស់ឪពុកនាង រួមទាំងការធ្វើសមយុទ្ធយោធា ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ ការឈប់នៅកសិដ្ឋានចិញ្ចឹមមាន់ថ្មី និងក្បួនដង្ហែយោធាជាដើម។
នៅក្នុងរូបភាពដែលចេញផ្សាយដោយទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍គេឃើញ នាង Ju Ae បានប្រើកែវយឹតសង្កេតមើលសមយុទ្ធទ័ពឆត្រយោងនាពេលថ្មីៗនេះ ដោយឈរក្បែរឪពុករបស់នាង និងមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត។
អតីតតារាបាល់បោះជនជាតិអាមេរិក (NBA) លោក Dennis Rodmanបានទៅលេងកូរ៉ខាងជើងនៅក្នុងឆ្នាំ ២០១៣ ហើយបានអះអាងថាគាត់បានជួបកូនស្រី Kim ដែលមានឈ្មោះថា Ju Ae។ នៅមុនឆ្នាំ ២០២២ លោក Dennis Rodmanបានធ្វើការបញ្ជាក់អំពីអត្ថិភាពរបស់នាង Ju Ae ថានឹងក្លាយជាអ្នកបន្តវេណ។
ក្រុងសេអ៊ូលបានដឹងតាំងពីដំបូងថាលោក Kim និងភរិយា Ri មានកូនដំបូងប្រុសម្នាក់នៅក្នុងឆ្នាំ ២០១០ ហើយនាង Ju Ae គឺជាកូនទីពីរ។
ប៉ុន្តែកាលពីឆ្នាំមុន លោករដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលបានថ្លែងថា រដ្ឋាភិបាល “មិនអាចធ្វើការបញ្ជាក់ឲ្យបានច្បាស់ទេ” អំពីអត្ថិភាពបន្តវេណរបស់កូនប្រុសលោក គីមនោះ៕
ប្រភព៖ AFP/rc