ដោយ : បន្ទាយ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ររាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីកាលពីថ្ងៃទី១៥ខែមីនា ។
ករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយបន្ទាប់មកកងកម្លាំងបានកំណត់មុខសញ្ញានិងចេញបង្ក្រាប។
វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យទាំង០៦នាក់ ភេទប្រុស មានឈ្មោះ ៖១-ឈ្មោះ ជៀម សុខចំរើន ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ ព្រំ ថារ៉ូ អាយុ២៦ឆ្នាំ, ៣-ឈ្មោះ អូន ណារ៉ាក់ អាយុ ១៩ ឆ្នាំ, ៤-ឈ្មោះ ហម អាត អាយុ ៣៥ ឆ្នាំ, ៥-ឈ្មោះ ឡាត់ សាលួន អាយុ ៣១ ឆ្នាំ, ៦-ឈ្មោះ សៀក ដួង។
ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអ្នកកសាងសំណុំរឿងបញ្ជូន៕