សេដ្ឋកិច្ច

ក្លឹបអ្នកកាសែតកម្ពុជា នាំអ្នកសារពត៌មានជាង៤០នាក់មកពី៣០ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប

ដោយ:សិរីមតី
សៀមរាប: ក្លឹបអ្នកកាសែតកម្ពុជា បាននាំអ្នកសារពត៌មានជាតិនិងអន្តរជាតិជាង៤០នាក់មកពី៣០ស្ថាប័នទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប។

ដោយមានកិច្ចសហការជាបន្តបន្ទាប់ពីស្ថាប័នរដ្ឋនិងឯកជន អ្នកសារព័ត៌មានជិត៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជានឹងផ្តិតយករូបភាពប្រហែល២០ទីតាំងនៅក្នុងទឹកដីខេត្តសៀមរាប រួមទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត/នំបញ្ចុក/នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក។

អ្នកសារពត៌មានមកពីស្ថាប័ន Cambodia Flash News (CFN) ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលផ្តើមពីថ្ងៃទី១៥ដល់១៧ខែមីនាឆ្នាំ២០២៤។

តាមរយ:កម្មវិធីនេះ អ្នកសារព័ត៌មាន រំពឹងថាផ្សព្វផ្សាយពីទេសចរណ៍នៅសៀមរាបបានច្រើន ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិប អ្នកកាសែតកម្ពុជា។

ក្នុងដំណើរទស្សនកិច្ច នេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ័ថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប រួមទាំង ជីវភាពរស់នៅរបស់ពលរដ្ឋនៅភូមិព្រះដាក់ផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានសង្ឃឹមថាអាចជួយផ្សព្វផ្សាយពីសក្តានុពល​នៅសៀមរាបបានច្រើន។

បើតាមក្លិបអ្នកកាសែតកម្ពុជា បានអោយដឹងថា ក្រុមអ្នកសារពត៌មាននឹងទៅទស្សនាAngkor Wild life & Aquarium ព្រលានយន្តហោះអន្តរជាតិសៀមរាប
ជិះកន្ត្រកវិល (Angkor Eyes) ទស្សនកិច្ចពិសេសនៅភូមិព្រះដាក់ ទស្សនាទីតាំងផលិតស្ករត្នោត ទីតាំងផលិតទៀន កន្លែងធ្វើស្លឹកត្នោតបត់ជារូបសត្វស្លាប ជិះរទេះគោកម្សាន្តទស្សនាអ្នកប្រកបរបរធ្វើនំបញ្ចុកខ្មែរដើម្បីយល់ដឹងពីបៀបធ្វើនំបញ្ចុកខ្មែរ ភ្លក់នំបញ្ចុកខ្មែរ ពិសាទឹកដូងធម្មជាតិ។

អ្នកសារ ពត៌មានក៏នឹងចុះទៅទស្សនាអ្នកភូមិធ្វើនំក្រឡាន នំគ្រក់ និងបង្អែមនំអី
រីករាយកម្សាន្តជាមួយចម្រៀងប្រពៃណីខ្មែរ ជិះឡាន Jeep Tour ។

ជាចុងក្រោយ អ្នកសារពត៌មាននឹងទទួលកិច្ចសម្ភាសន៍ជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅមុខប្រាសាទអង្គរវត្ត ៕