ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារនាំយកថវិកា៥០០០ដុល្លារជូនដល់ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលព្យាបាលជំងឺនៅមន្ទីរពេទ្យ

ដោយ៖  បន្ទាយ

ភ្នំពេញ :៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកថវិកាដែលបានមកពីការចូលរួមរបស់ លោក យឹម លក្ខណ៍ និងភរិយា ចំនួន ៥០០០ដុល្លារ បន្ថែមទៀត ដើម្បីយកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

មន្ត្រីអាវុធហត្ថអោយដឹងនៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ថា នេះជាលើកទី៤ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ សរុបទាំងលើកទី៤នេះចំនួន២៥០០០ដុល្លារដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល ៕