ដោយ : បន្ទាយ
បន្ទាយមានជ៏យ :កម្លាំងអន្តរាគមន៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញចល័តល្បាត ត្រួតពិនិត្យលើដងផ្លូវតាមទីប្រជុំជន និងគោលដៅផ្សេងទៀតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីបង្ការទប់ស្កាត់រនូវបទល្មើសដែលអាចកើតឡើងជាយថាហេតុ ។
ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង ០០:១០ នាទីយប់ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា : កម្លាំងអន្តរាគនមន៍នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ មួយចំនួនប្រដាប់ដោយអាវុធ មធ្យោបាយរថយន្ត១គ្រឿងដឹកនាំដោយ លោក វរសេនីយ៍ទោ ពេជ្រ វុត្ថា មេបញ្ជាការរង ប្រធានវេនប្រចាំបញ្ជាក្រុមទី៤ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងចេញល្បាតចល័តត្រួតពិនិត្យលើដងផ្លូវតាមទីប្រជុំជនរដ្ឋបាលក្រុងប៉ោយប៉ែតរួមមាន៖ សង្កាត់ផ្សារកណ្តាល និង សង្កាតអូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក មេបញ្ជាការបានបញ្ជាក់បន្តថា កម្លាំងអន្តរាគមន៍ចេញល្បាតចល័តត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្ការទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ។ជាពិសេសបង្ក្រាបក្មេងទំនើងដែលអាចអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចកម្លាំងអន្តរាគមន៍ រង់ចាំបទបញ្ជា២៤ម៉ោង លើ២៤ ម៉ោង ការងារចេញល្បាតត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ០២និង៤០ នាទីយប់ ថ្ងៃខែដដែល ៕