ព័ត៌មានជាតិ

ឣនុព័ន្ធយោធាថៃទស្សនកិច្ចឈ្វេងយល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ ៖លោកវរសេនីយ៍ឯក កូវ៉ារ៉ាណុន ហ្គូកព្រំសុវណ្ណ( Korwaranon Glunprumsuwan )ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ព្រមជាមួយសហការីចំនួន២១នាក់ មាន១៣សញ្ជាតិ /ប្រទេស នាថ្ងៃទី១៣ ខែមីនា បានធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែកមួយចំនួន ទទួលបដិសណ្ឋារកិច្ចលោកវរសេនីយ៍ឯកកូវ៉ារ៉ាណុន ហ្គូកព្រំសុវណ្ណ( Korwaranon Glunprumsuwan )និងសហការី។បំណងរបស់ប្រតិភូគឺបានពិភាក្សាពីការងារអន្តោប្រវេសន៍ជាមួយភាគីកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក សេនានុព័ន្ធយោធាថៃនិងសហការី ក៏បានពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញស្ដីពីទីតាំងភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ពន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ព្រមទាំងទិសដៅអនុវត្តបន្ត កិច្ចការងារសង្គមនិងអំពើមនុស្សធម៌ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក ៕