សន្ដិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យពង្រឹងផែនការងារប្រឆាំងគ្រឿងញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ។

ការប្រជុំនេះធ្វើឡើងនៅសាលប្រជុំ”ខ”របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ និងមន្ត្រីទាំងអស់ចំណុះឱ្យផែនការងារប្រឆាំងគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ណែនាំនិងដាក់បទបញ្ជានូវចំណុចមួយចំនួន៖
– បន្តយកចិត្តទុកដាក់លើការ ស៊ើបអង្កេត -កសាងនីតិវិធី ត្រូវតាមបែបបទ -បន្តរួមគ្នាប្រឹងប្រែងពង្រឹងការអនុវត្ត វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ បានម៉ឺងម៉ាត់និងដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការរីករាលដាល និងរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗដែលជះឥទ្ធិពលពីគ្រឿងញៀន -គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែងចំគោលដៅនិងចំមុខសញ្ញាងាយរងគ្រោះ ។

ជាពិសេសសិស្សានុសិស្ស សំដៅឱ្យពួកគាត់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន -គោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ រួមក្រុមសីលធម៌គោរពមេកើយ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ ហើយមន្ត្រីរូបណាពាក់ព័ន្ឋនឹងគ្រឿងញៀនត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ៕