ព័ត៌មានជាតិ

កាត់វិញ្ញាសាឲ្យបេក្ខជនប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្តេចជាសុីម ខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ពិធីកាត់វិញ្ញាសាប្រឡងចូលរៀននៅពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ក្នុងវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតនៅភូមិចកសង្កាត់ព្រះពន្លាក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានធ្វើនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

និមន្ត អញ្ជើញជាព្រះ/ អធិបតីភាព : លោកយឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងមេគណខេត្តគណៈមហានិកាយ,លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងមន្ត្រីសង្ឃ មន្ត្រីជំនាញ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : សម្រាប់ឆ្នាំសិក្សា២០២៤ – ២០២៥ មន្ទីរធម្មការនិងសាសនាខេត្ត និងគណៈសង្ឃទាំងពីរគណៈ បានរៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម ដែលមានបេក្ខសមណសិស្ស បេក្ខជន(គ្រហស្ថ) សរុបចំនួន១៨៣ អង្គ/នាក់។
បានបែងចែកជា ៨បន្ទប់ ក្នុងនោះមានវិញ្ញាសាប្រឡងចំនួន៤ មុខវិជ្ជាមានវិញ្ញាសាភាសាបាលី សរសេរតាមអាន ពុទ្ធវិន័យ និងវិញ្ញាសាគណិតវិទ្យា ។
ដំណើរការប្រឡងនៅមណ្ឌលសំណេរមានរយៈពេលពេញមួយថ្ងៃ។

លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ការប្រឡងនេះគឺជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងទូទៅផ្នែកពុទ្ធិកសិក្សារបស់សាមណសិស្ស សិស្សដើម្បីធានាឲ្យបាននូវគុណភាពនៃការអប់រំ ឲ្យស្របទៅនឹងច្បាប់អប់រំមានការទី២៦បានចែងថា :”ដើម្បីធានាបាននូវគុណភាពអប់រំ និងប្រសិទ្ធភាពអប់រំប្រកបដោយ ត្រឹមត្រូវយុត្តិធម៌ត្រូវមានការប្រឡង។ក៏មានន័យថា វាជាការចម្រាញ់យកបេក្ខសមណសិស្ស សិស្សដែលមានសមត្ថភាពចំណេះដឹង ទាំងផ្លូវអាណាចក្រនិងពុទ្ធចក្រនិងកម្រិតបឋមសិក្សា ដើម្បីជំរុញឲ្យបន្តការសិក្សាថ្នាក់អនុវិទ្យាល័យនៃមធ្យមសិក្សាបឋមភូមិបន្តទៀត ៕