ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញផ្តល់អំណោយអនុស្សាវរីយ៍ប្រគល់ជូនដល់នារីទាំង២៩នាក់ដើម្បីឧទ្ទិសដល់ទិវាអន្តរជាតិនារី ៨ មីនា

ដោយ : បន្ទាយ
ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្មីៗនេះ  លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៥នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ ឬសរុបចំនួន២៩នាក់ ។

នេះបើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលថ្ងៃទី១០ខែមីនា ឆ្នាំ២០២៤ ។

នៅចុងកម្មវិធី លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីអាវុធហត្ថទាំង២៩នាក់ ៕