អន្តរជាតិ

អាមេរិកដាក់គោលដៅអភិវឌ្ឍន៍យន្តហោះដោយប្រើបច្ចេកវិទ្យា AI ក្នងទឺកប្រាក់៦ពាន់លានដុល្លារ

ប្រែសម្រួល៖ស-សម្បត្តិ
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីAIសម្រាប់កម្មវិធីអភិវឌ្ឍន៍យន្តហោះគឺជាមហិច្ឆតារបស់មន្ទីរបញ្ចកោណដើម្បីផ្តល់កិច្ចសន្យាចំនួនពីរដល់ក្រុមហ៊ុនឯកជនណាដែលឈ្នះការដេញថ្លៃដើម្បីទទួលបានកិច្ចសន្យាលើគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីសម្រាប់កម្មវិធីអភិវឌ្ឍយន្តហោះក្នុងទឹកប្រាក់៦ពាន់លានដុល្លារ។

គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍យន្តហោះចម្បាំង (CCA) គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍយន្តហោះក្នុងទឹកប្រាក់៦ពាន់លានដុល្លារដែលនឹងបន្ថែមយន្តហោះគ្មានមនុស្សបើកថ្មីយ៉ាងហោចណាស់ ១,០០០គ្រឿង ដល់កងទ័ពអាកាសសហរដ្ឋអាមេរិក។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកទាំងនេះនឹងដាក់ពង្រាយជាមួយយន្តហោះដែលបើកបរដោយមនុស្ស ដោយដើរតួជាអ្នកអមការពារដោយមានបំពាក់សព្វាវុធប្រកបដោយសមត្ថភាពពេញលេញដែលអាចប្រតិបត្តិការរុករកនិងអាចប្រើប្រាស់ជាមជ្ឈមណ្ឌលនៃបណ្តាញទំនាក់ទំនងផងដែរ។

ក្រុមហ៊ុន Boeing, Lockheed Martin, Northrop Grumman, General Atomics និង Anduril Industries សុទ្ធតែបានចូលរួមក្នុងការប្រកួតប្រជែងដេញថ្លៃ។ ក្រុមហ៊ុន General Atomics បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកប្រភេទ Reaper និង Predator ដែលបានដាក់ពង្រាយនៅក្នុងយុទ្ធនាការជាច្រើននៅតំបន់មជ្ឈិមបូព៌ា ហើយ Anduril គឺជាអ្នកចំណូលថ្មីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីនេះ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហគ្រិនដៃគូហៅថា Palmer Luckey ដែលជាអ្នកផលិត Oculus VR ។

ក្រុមហ៊ុនBoeing គឺជាក្រុមហ៊ុនតែមួយគត់ដែលបានផលិត Ghost Bat វាមានប្រវែងពី ២០ ទៅ ៣០ ហ្វីត ហើយអាចហោះហើរបានទាបជាងល្បឿនសំឡេង និងធ្វើដំណើរបានជាង ២,០០០ ម៉ាយនៅលើផ្ទៃសមុទ្រ។

យន្តហោះនេះត្រូវបានរចនាឡើងដើម្បីសហការជាមួយយន្តហោះយោធាដែលមានស្រាប់ និង “បំពេញបន្ថែម និងពង្រីកបេសកកម្មនៅលើអាកាស” នេះបើយោងតាមការបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន Boeing ។

លក្ខណៈពិសេសផ្សេងទៀតនៃយន្តហោះរួមមាន “ផ្តល់ការព្រមានជាមុនតាមបែបយុទ្ធសាស្ត្រ” និងសមត្ថភាពស៊ើបការណ៍ តាមដាននិងឃ្លាំមើល និងការឈ្លបយកការណ៍ផ្សេងៗទៀតបើយោងតាមក្រុមហ៊ុនផលិតគឺ “ការរចនាមានតម្លៃទាប”។
ការកាត់បន្ថយការចំណាយគឺជាធាតុមួយនៃបច្ចេកវិទ្យា AI ដែលមន្ទីរបញ្ចកោណអំពាវនាវឲ្យមានការបន្តកិច្ចសន្យាលើគម្រោងនេះ។

កាលពីខែសីហា ឆ្នាំ ២០២៣ លោក Kathleen Hicks អនុរដ្ឋលេខាក្រសួងការពារជាតិ បាននិយាយថា យន្តហោះដែលហោះហើរដោយស្វយ័ប្រវត្តិដំណើរការដោយបច្ចេកវិទ្យា AI នឹងផ្តល់នូវរូបរាង “តូច ឆ្លាត ហើយតម្លៃថោក និងមានបរិមាណច្រើន” ដែលអាចចំណាយសម្រាប់យោធាអាមេរិកទាំងការជួយជួសជុលនិង “អាចផ្លាស់ប្តូរការធ្វើឲ្យយឺតពេលនៅក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់កងយោធាអាមេរិក” ។

ដោយឡែក Anduril បានបង្ហាញយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយ AI យ៉ាងហោចណាស់មួយ ដែលត្រូវបានគេស្គាល់ថា Roadrunner ដែលជាយន្តហោះគ្មានមនុស្សបើកប្រភេទប្រយុទ្ធដែលប្រើបច្ចេកវិទ្យា AI navigation ។ Christian Brose បានសាទរថា Anduril CSO មាន “តម្លៃទាបតែបរិមាណខ្ពស់ Wired មានឧត្តមភាពលើអាកាសកាន់តែទំនើបនិងកម្រិតបច្ចេកវិទ្យាខ្ពស់” ។

Anduril មិនបានចង្អុលបង្ហាញថាតើ Roadrunner នឹងដើរតួសម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍យន្តហោះចម្បាំងហៅកាត់ថា (CCA) នោះទេ ប៉ុន្តែវាបានបង្ហាញពីសក្តានុពលដែលក្រុមហ៊ុនអាចផលិតបាននូវម៉ូឌុលចុះចត និងចុះចតបញ្ឈរដែលអាចប្រើឡើងចុះបានជាមួយនឹងម៉ាស៊ីន turbojet ភ្លោះ និង “ការកំណត់រចនាសម្ព័ន្ធបន្ទុកម៉ូឌុល” និងសមត្ថភាពបំបាំងកាយ។

ក្រុមហ៊ុនបានផ្សព្វផ្សាយអំពី “បំរែបំរួលឧបករណ៍ស្ទាក់ចាប់មានសន្ទុះខ្លាំង” ដូចដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន។

វ៉ារ្យ៉ង់ដែលហៅថា Roadrunner-M “អាចបាញ់បង្ហោះ កំណត់អត្តសញ្ញាណ ស្ទាក់ចាប់ និងបំផ្លាញការគំរាមកំហែងតាមអាកាសបានច្រើនប្រភេទជាមួយនិងសមត្ថភាពសង្គ្រោះបន្ទាន់ប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុនGeneral Atomics បានផ្សព្វផ្សាយយ៉ាងសកម្មមុនមួយឆ្នាំនូវ “ប្រព័ន្ធអេកូឡូស៊ី” សម្រាប់គម្រោងCCA របស់ខ្លួនជាមួយនឹងការតាំងបង្ហាញប្រព័ន្ធយន្តហោះគ្មានមនុស្សបើក Avenger របស់ខ្លួនដែលផ្គូផ្គងជាមួយយន្តហោះ “ភ្លោះឌីជីថល” ដើម្បី “ធ្វើការដោយស្វ័យប្រវត្តិក្នុងបេសកកម្មប្រយុទ្ធចម្រុះបែបនិម្មិត”។

ក្រុមហ៊ុនបានបង្ហើបថា ខ្លួនបានធ្វើតេស្តនៅចុងឆ្នាំ ២០២២ ដែលបង្ហាញពីសក្តានុពលសម្រាប់មន្ទីរបញ្ចកោណ។

“ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីក្នុងគម្រោង CCA មានភាពចាស់ទុំសម្រាប់វេទិកាសហការស្វយ័ត (ACP) UAS ដោយប្រើបញ្ញាសិប្បនិម្មិត (AI) និងរៀបចំម៉ាស៊ីន (ML)” ក្រុមហ៊ុនGeneral Atomics បានសរសេរអំពីការសាកល្បងសម្រាប់គម្រោងនេះដែលនឹងផ្តល់នូវឧបករណ៍ថ្មី ប្រកបដោយភាពច្នៃប្រឌិតសម្រាប់វេទិកាយោធាជំនាន់ក្រោយក្រោមលក្ខខណ្ឌជាក់ស្តែង”។

នាយកជាន់ខ្ពស់នៃកម្មវិធី Advanced Programs របស់ General Atomics លោក Michael Atwood បាននិយាយថា “ត្រូវកំណត់ស្តង់ដារសម្រាប់ប្រព័ន្ធបេសកកម្មដែលពាក់ព័ន្ធនឹងវេទិកា CCA” ។

Atwood បានបន្ថែមថា “ការរួមបញ្ចូលគ្នានៃការគណនាប្រកបដោយប្រសិទ្ធភាពខ្ពស់នៅលើអាកាស ក៏ដូចជាឧបករណ៍ចាប់សញ្ញា ក្រុមការងារបញ្ជាដោយមនុស្ស-លើគ្រឿងម៉ាស៊ីន និងអ្នកបើកយន្តហោះ AI ធ្វើការសម្រេចចិត្តថាតើសមត្ថភាពរបស់ GA-ASI មានភាពចាស់ទុំលឿនប៉ុណ្ណា នៅពេលដែលយើងឈានទៅធ្វើកិច្ចប្រតិបត្តិការស្វ័យភាពសម្រាប់គម្រោង CCAs” ។

ក្រុមហ៊ុន Lockheed Martin បានបង្ហាញសមត្ថភាពក្នុងការបញ្ចូល AI ក្នុងយន្តហោះរបស់ខ្លួន ដោយយកយន្តហោះសម្រាប់ហ្វឹកហាត់ VISTA X-62A របស់ខ្លួនមកធ្វើបច្ចុប្បន្នភាពជាមួយនឹងប្រព័ន្ធប្រតិបត្តិការ AI សម្រាប់ការសាកល្បងយានហោះហើរទាំងនេះក្នុងរយៈពេល ១៧ ម៉ោងតាំងពីដើមឆ្នាំ ២០២៣ ។

សាលានាវិកបានហ្វឹកហាត់សាកល្បងប្រើប្រាស់ VISTA X-62A នៅមូលដ្ឋានទ័ពអាកាស Edwards របស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយមានការកោតសរសើរនូវសក្តានុពលវិវត្តន៍ជាយុទ្ធសាស្ត្រប្រយុទ្ធលើអាកាស និងសមត្ថភាពប្រយុទ្ធរហ័សរហួន។

នាយកផ្នែកស្រាវជ្រាវរបស់សាលាអាកាសយានិកអាមេរិក Air Force Test Pilot លោក M. Christopher Cotting បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ Lockheed Martin ថា “VISTA នឹងអនុញ្ញាតឲ្យយើងអភិវឌ្ឍន៍ការធ្វើតេស្តបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតដ៏ទំនើបជាមួយនឹងរចនាបទយន្តហោះជំនាន់ថ្មី”។

“វិធីសាស្រ្តនេះ រួមជាមួយនឹងការធ្វើតេស្តផ្តោតទៅលើប្រព័ន្ធយន្តហោះជំនាន់ថ្មីដែលបានផលិតប្រកបដោយភាពចាស់ទុំនិងស្វ័យភាពសម្រាប់វេទិកានេះដែលអនុញ្ញាតឲ្យយើងផ្តល់នូវសមត្ថភាពជាយុទ្ធសាស្ត្រដល់អ្នកចម្បាំងរបស់យើង”។

ក្រុមហ៊ុនNorthrop Grumman មិនបានបង្ហាញពីសក្តានុពលរបស់អង្គភាព AI CCA ដែលអាចដាក់ស្នើបាននោះទេ។មន្ទីរបញ្ចកោណមិនបានឆ្លើយតបទៅនឹងសំណើរបស់ Fox News Digital សម្រាប់ការធ្វើអត្ថាធិប្បាយនោះទេ៕
ប្រភព៖សារព័ត៌មាន Associated Press