សន្ដិសុខសង្គម

ទីតាំងល្បែងជាង ៣ ពាន់កន្លែងត្រូវបានបិទទាំងស្រុង ឃាត់ខ្លួនមនុស្សជាង ១ ម៉ឺននាក់

ដោយ៖ត្រចៀកកាំ

ខេត្តព្រះសីហនុ៖ថ្លៃងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី 10 ខែមីនាឆ្នាំ 2024 ស្ដីពីការចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិ ៣សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហន អតីតកាសុីណូ Paradise IIsland  ឯកឧត្តមសុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការចំពោះកិច្ចបានគូសបញ្ជាក់ថា គិតរយៈពេលបីថ្ងៃចុងក្រោយនេះ ទីតាំងល្បែងខុសច្បាប់ជាង៣០០០កន្លែងត្រូវបានបិទទាំងស្រុង និងនេះមនុស្សជាង 1 ម៉ឺននាក់ត្រូវបានឃាត់ខ្លួន។


ក្នុងឱកាសនោះផងដែរ ឯកឧត្តមសុខផលបានសង្កត់ធ្ងន់ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាមកគណៈកម្មាធិការចំពោះកិច្ច ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតគ្រប់ទីតាំងល្បែងខុសច្បាប់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីយកមកអនុវត្តនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។គិតត្រឹមរយៈពេលបីថ្ងៃចុងក្រោយនេះ កម្លាំងនៃគណៈកម្មការចំពោះកិច្ចបានសម្រេចនូវលទ្ធផលយ៉ាងល្អប្រសើរ ដោយធ្វើការបង្ក្រាបបាននិងបិទទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួនជាង 3 ពាន់ទីតាំងនិងឃាត់ខ្លួនមនុស្សរហូតជាង 1 ម៉ឺននាក់ឯណោះ។

ហេតុនេះ ក្នុងនាមឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់សូមដកខ្លួនជាជាបន្ទាន់ បើពុំដូចនោះទេសមត្ថកិច្ចនឹងធ្វើការ ទៅតាមនីតិវិធីច្បាប់។

ឯកឧត្តមបន្តថា ភាពជោគជ័យដែលយើងកំពុងទទួលបាននៅពេលនេះគឺដោយសារមានការសហការយ៉ាងសល្អពីអាជ្ញាធរមូលដ្ឋាន ជាពិសេសឯកឧត្តមគួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏ដូចជាកម្លាំងកងរាជរអាវុធហត្ថ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ដែលលោកទាំងអស់បានខិតខំអស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក។ចំពោះទីតាំងដែលយើងធ្វើការឆែកឆេរចំនួនពីរទីតាំងបានរកឃើញថា បានបើកល្បែងខុសច្បាប់. ប្រភេទល្បែង gaming online ។ក្នុងពេលជាមួយគ្នានេះផងដែរ សមត្ថកិច្ចបានឆែកឆេរឃាត់ខ្លួន មនុស្សចំនួនជាង 170 នាក់ក្នុងនោះជនបរទេស 28 នាក់ រួមជាមួយវត្ថុតាងបម្រើឲ្យល្បែងអនឡាញខុសច្បាប់មួយចំនួនធំផងដែរ។

នៅចំពោះមុខឯកឧត្តមសុខផល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនៃគណៈជាការឯកភាពខេត្ត ក៏ដូចនៅជាមុខបអ្នកសារព័ត៌មាន ឯកឧត្តមគួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយទី១. បានធ្វើការអំពាវនាវយ៉ាងទទូចដល់គ្រប់ម្ចាស់ល្បែងស៊ីសងខុសច្បាប់ទាំងអស់សូមមេត្តាដកខ្លួននៅឆ្ងាយអំពីបទល្មើសល្បែងទាំងនេះ ព្រោះល្បែងស៊ីសងវាបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ដូចនេះដើម្បីចៀសផុតពីសំណាញ់ច្បាប់មានតែការដកខ្លួនចេញឆ្ងាយពីអំពើល្មើសច្បាប់ទាំងនោះទេ។ទី 2 ស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកធ្វើការនៅក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធទៅនឹងទីតាំងល្បែងកាស៊ីណូសូមបងប្អូនប្រជាពលរដ្ឋមុននឹងចូលធ្វើការសូមធ្វើការសាកសួរ ថាតើទីតាំងល្បែងកាស៊ីណូមានច្បាប់ហើយឬនៅ  ចៀសវាងសមត្ថកិច្ចចុះអនុវត្តនីតិវិធីវាអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលានិងកិត្តិយសរបស់បងប្អូនប្រជាពលរដ្ឋ និងទី៣.ឯកឧត្តមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានដឹងឬមានការសង្ស័យអំពីទីតាំងពាក់ព័ន្ធអំពើល្មើសច្បាប់ សូមបងប្អូនរាយការណ៍មកកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវឈានទៅបង្ក្រាប៕