អន្តរជាតិ

ប៉ូលិសក្រុងញូវយ៉ករៀបចំតាំងពិព័រណ៏រូបភាពឆ្កែK9ដែលបានចូលរួមជួយក្នុងប្រតិបត្តិការការពារសន្តិសុខ

ប្រែសម្រួល៖ សហការី

ពិព័រណ៏រូបភាពថ្មីឆ្កែ K9 របស់អង្គភាពប៉ូលិស ក្រុងញូវយ៉កបានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាដល់អង្គភាពប៉ូលីស  ដែលមានឆ្កែ K9 ជាដៃគូក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខក្នុងក្រុងញូវយ៉ក។

ពិពរណ៍សត្វឆ្កែក្រោមប្រធានបទ (The Dogs that Serve-ឆ្កែបម្រើសេវាកម្ម ) ដែលនឹងបើកនៅសារមន្ទីរ AKC Museum of the Dog នៅ Murray Hill នៅថ្ងៃទី ១៣ ខែមីនាខាងមុខនេះ។ ឆ្កែ K9 របស់អង្គភាពប៉ូលិស ក្រុងញូវយ៉កល មកពីសង្កាត់ទាំងប្រាំ មានលក្ខណៈពិសេសសម្រាប់អង្គភាពប៉ូលិស។ ឆ្កែK9s និមួយៗសុទ្ធសឹងតែត្រូវបានដាក់ឈ្មោះតាមឈ្មោះមន្រ្តីក្នុងអង្គភាព  និងកងកម្លាំងប្រដាប់អាវុធរបស់អាមេរិក។

រូបភាពមួយត្រូវបានថតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ របស់មន្រ្តី Andrew Rigel ជាមួយឆ្កែ Argus របស់គាត់ ហើយឆ្កែ K9 ទាំងនោះត្រូវបានគេដាក់ឈ្មោះមន្រ្តី Joseph Piagentini និងមន្រ្តី Donald Perceval និង ឈ្មោះមន្រ្តី Peter Figoski ជាដើម។

សត្វឆ្កែទាំងពីរក្បាលដែលជាពូជឆ្កែ Black Shepherds កំពុងអង្គុយនៅលើច្រកចូលស្ថានីយរថភ្លើងក្រោមដី Wall Street ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យរំលឹកខួបព្រិត្តការណ៏ 9/11 ។

អ្នកថតរូប Margaret Foxmoore បានប្រាប់ភ្នាក់ងារសារព័ត៌មាន The Post ថា “ឆ្កែពីរក្បាលដែលអង្គុយនៅទីនោះពួកវាស្រស់ស្អាតណាស់”។

“ឆ្កែK9s ទាំងពីរនោះមិនបានផ្លាស់ទីទៅណាទេវាកំពុងតាមមើលមនុស្សដែលមានកាបូប ខ្ញុំ​បាន​ថត​ពី​៣០​ទៅ​៤០​រូបថត ហើយរូបនីមួយៗ​​គឺ​ល្អ​។

អ្នកថតរូប Foxmoore ដែលបានថតរូបទាំងអស់នៅក្នុងការតាំងពិពណ៌សត្វឆ្កែដែលនឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី ៥ ខែឧសភាត្រូវបានអនុញ្ញាតឲ្យចូលថតយករូបភាពផ្តាច់មុខដោយអង្គភាព NYPD Transit Bureau Canine Unit នោក្នុងព្រឹត្តិការណ៍ Big Apple ដែលមានការយាមកាមយ៉ាងតឹងរឹងបំផុត។

ជនជាតិដើមនៅរដ្ឋ New Jersey តែងតែថតរូបជាមួយឆ្កែនៅជុំវិញ Manhattan ប៉ុន្តែការស្វែងរកការងាររបស់នាងជាមួយឆ្កែ K9s បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ នៅពេលដែលនាងនៅឯ Tartan Day Parade ដោយបានសួរទៅកាន់មន្រ្តី Leonel Checo ដែលនៅជាមួយឆ្កែ K9 Omar ជនជាតិអាល្លឺម៉ង់អ្នកគង្វាលឆ្កែK9 បានដាក់ឲ្យឆ្កែខ្លួនតាមឈ្មោះតាមមន្រ្តី Omar Edwards ។

លោក Checo បានឲ្យនាងស្នើសុំថតរូបឆ្កែK9ទៅលោកមេបញ្ជាការរងនៃការិយាល័យទំនាក់ទំនង NYPD Canine Unit John Pappas លោកមេបញ្ជាការរងបានអនុញ្ញាតឲ្យនាងថតរូបឆ្កែទាំងនោះ។

បន្ទាប់ពីនោះមក នាងបាននិយាយថា “ឆ្កែK9s សមគ្រប់យ៉ាង”។

ឥឡូវនេះ Foxmoore ធ្វើដំណើរទៅ Manhattan ទាំងយប់“កណ្តាលអធ្រាត្រ” ដោយចេញពីផ្ទះរបស់នាងនៅ Brewster, NY ដើម្បីស្វែងរកសត្វឆ្កែដែលយាមតាមកន្លែងដូចជា St. Patrick’s Cathedral, Grand Central Station និងស្ថានីយរថភ្លើងក្រោមដី Times Square ជាដើម។

កាលពីឆ្នាំមុន នាងបានប្រមូលយករូបថតធ្វើជាសៀវភៅមានចំណងជើងថាឆ្កែក្រៅសៃវៀន “Dogs Outside the Ring” ដែលបានតាំងនៅបណ្ណាល័យសភា។

នាងបាននិយាយថា ក្របសៀវភៅនេះ មានលក្ខណៈពិសេសបំផុតដែលនាងបានថតនៅក្នុងពិព័រណ៌របស់មន្រ្តី Justin Gelband ជាមួយនឹងឆ្កែ K9 Rett របស់គាត់ ដែលជាអ្នកគង្វាលឆ្កែជនជាតិអាល្លឺម៉ង់អ្នកគង្វាលឆ្កែជនជាតិបែលហ្ស៊ិក Malinois ដាក់ឈ្មោះកិត្តិយសឲ្យឆ្កែតាមឈ្មោះមន្រ្តី Sean McDonald នៅ Macy’s ។

ការតាំងពិពណ៌និងផ្តោតទៅលើហ្វូងមនុស្ស ខណៈពេលដែលប៉េងប៉ោងរបស់ Snoopy រំលេចឡើងនៅផ្ទាំងខាងក្រោយ។

នៅក្នុងការតាំងពិព័រណ៍រូបថតដែលនាងបានថតរូបពិធីបុណ្យសពរបស់មន្រ្តី Wilbert Mora ដែលត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០២២ ដោយមានបញ្ចូលរូបឆ្កែ K9 ចំនួន ១៧៣ មកពីជុំវិញប្រទេសចូលរួមក្នុងពិធីបុណ្យសព។

អង្គភាពឆ្កែ K9 បានជួយក្នុងការប្រឆាំងភេរវកម្ម សេវាសង្គ្រោះបន្ទាន់ ក្រុមទម្លាក់គ្រាប់បែក និងល្បាតតាមកំពង់ផែជាដើម៕