ដោយ : បន្ទាយ
បន្ទាយមានជ័យ:រដ្ឋបាលខេត្តជាប់ព្រំដែនបន្ទាយមានជ័យប្រទេសកម្ពុជានិងស្រះកែវ ប្រទេសថៃ រួមជាមួយកងកម្លាំងយោធា នគរបាលចម្រុះ បានឆ្លាស់វេនធ្វើម្ចាស់ផ្ទះជួបប្រជុំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងសន្តិសុខ សេដ្ឋកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លើកនេះខេត្តបន្ទាយមានជ័យជាមកចាស់ផ្ទះ ដោយពិធីបានធ្វើនៅនៅសាលប្រជុំ ខ សាលាខេត្ត។
កិច្ចប្រជុំទ្វេភាគីរវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើកនេះធ្វើឡើងក្រោមអធិបតីភាព លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គកុងស៊ុលកម្ពជាប្រចាំខេត្តស្រះកែវ ប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក លោកស្រី
ប្រធាន -ក្រុង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អនុប្រធាន មន្ទីរ ស្ថាប័នពាក់ អភិបាលស្រុក ។ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញចូលរួមផងដែរ ។
នេះបើតាមមន្ត្រីរដ្ឋបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០២៤ ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ភូមិប៉ាក់ ឧត្តមសាប់ អភិបាលរងខេត្តស្រះកែវបានអះអាថា : អាជ្ញាធរកម្ពុជា-ថៃ បានប្តេជ្ញារួមគ្នា ពង្រឹងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យរវាងខេត្តទាំងពីរ ។
ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ របស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឲ្យកាន់តែល្អ ប្រសើរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សមភាគីខេត្តទាំងពីរ បានប្រជុំ,ឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តរាល់គម្រោងផែនការ និងសកម្មភាពទាំងអស់។
សូមបញ្ជាក់ថា,ក្រុមការងារមក្របខណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងខេត្តទាំងពីររួមមាន ៖ ១-វិស័យពាណិជ្ជកម្មព្រំដែន
២-វិស័យកសិកម្ម ៣-វិស័យសុខាភិបាល ៤-វិស័យថែរក្សាបរិស្ថាន ៥-វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ៦-វិស័យអប់រំយវជន និងកីឡា
៧-រួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន ៨-រួមគ្នាជួយសង្គ្រោះពលរដ្ឋពេលជួបញ្ហា៕