អន្តរជាតិ

បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមលួចយកញញួរពីក្នុងអគារ Capitol

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមមន្ត្រីប៉ូលិសនៅកាពីតូលបានឲ្យដឹងថាកាលពីថ្ងៃសុក្រក្នុងខណ:ដែលសមាជិកព្រឹទ្ធសភាបានរៀបចំបោះឆ្នោតលើច្បាប់ទប់ស្កាត់ការបិទរដ្ឋាភិបាលនៅវេលាម៉ោង ៤ រសៀល។ ឧប្បករណ៏ត្រួតពិនិត្យសុវត្ថិភាព (X-ray) នៅមជ្ឈមណ្ឌលអ្នកទស្សនាពិព័រណ៍ក្នុងវិមានរដ្ឋសភាកាពីតូលបានរកឃើញបុរសឈ្មោះChristopher Snow អាយុ ៣៣ ឆ្នាំលាក់ញញួរនៅក្នុងកាបូបស្ពាយរបស់គាត់។

យោងតាមមន្ត្រីប៉ូលិស ​​USCP បានឲ្យដឹងថាបុរសឈ្មោះChristopher Snow អាយុ ៣៣ ឆ្នាំលាក់ញញួរនៅក្នុងកាបូបស្ពាយបានតដៃជាមួយនឹងមន្រ្តីប៉ូលិសកាពីតូលខណ:ដែលពួកគេបានព្យាយាមស្វែងរករបស់ដែលបុរសនេះលាក់នៅក្នុងកាបូបស្ពាយបណ្តាលឲ្យមានការប្រទាញប្រទង់គ្នារវាងជនល្មើសនិងមន្ត្រីប៉ូលិស។

មន្ត្រីប៉ូលិស​បាន​ប្រើដំបងឆក់ Taser  លើជនល្មើសនៅមុន​ពេល​ចាប់ឃុំឃាំង​ខ្លួន។ ជនល្មើសត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចោរកម្មនិងបង្ក​របួស​ស្នាម​លើរូប​មន្ត្រី​ប៉ូលិស។

លោក Andrew Pecher ប្រធានក្រុមប៉ូលិស USCP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “មន្រ្តីប៉ូលីសទាំងនេះបានអនុវត្តបានយ៉ាងត្រឹមត្រូវស្របតាមស្តង់ដារវិជ្ជាជីវ:របស់ពួកគេដើម្បីបញ្ឈប់បុរសនេះមិនឲ្យចូលទៅក្នុងវិមានរដ្ឋសភាកាពីតូលអាមេរិកគឺជាស្នាដៃដ៏អស្ចារ្យរបស់មន្ត្រីប៉ូលីសដែលបានរកឃើញញញួរមកវិញហើយចាប់ខ្លួនជនល្មើសបានភ្លាមៗ’។

មន្ត្រីប៉ូលីសUSCP បាន​ចែករំលែក​រូបភាព​​ញញួរ​​ពណ៌​លឿងដែលជនល្មើស Snow ព្យាយាម​លួចឆ្លងកាត់ចំណុចត្រួតតពិនិត្យ​សុវត្ថិភាព។

ភ្នាក់ងារស៊ើបអង្កេតកំពុងព្យាយាមកំណត់អំពីមូលហេតុថាហេតុអ្វីបានជាជនល្មើស Snow ព្យាយាមលួច​ញញួរចេញពីវិមានកាពីតូល។

កាលពីដើមឆ្នាំនេះ ប៉ូលិសកាពីតូលបានបង្ហាញនូវរូបភាពគំរាមកំហែងច្រើនជាង ៨,០០០ ករណីលើសមាជិកសភាអាមេរិកដែលត្រូវបានបើកការស៊ើបអង្កេតកាលពីឆ្នាំមុន ដែលករណីនេះមានការកើនឡើងតាំងពីឆ្នាំ ២០២២កន្លងមកហើយសំណុំរឿងគំរាមកំហែងចំនួន ៧,៥០០ ករណីត្រូវបានស៊ើបអង្កេតរួចរាល់។

ឧប្បត្តិហេតុដែលកើតឡើងកាលពីថ្ងៃសុក្រនៅមួយថ្ងៃបន្ទាប់ក្រោយពីលោកប្រធានាធិបតី Biden មានវត្តមាននៅឯវិមានកាពីតូលដើម្បីថ្លែងសុន្ទរកថារបស់គាត់ទៅកាន់សម័យប្រជុំរួមរដ្ឋសភា៕