ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការចុះផ្សព្វផ្សាយដល់សិស្សនិងសហគមន៍លើប្រធានបទ “គ្រឿងញៀន ចរាចរណ៍និងក្មេងទំនើង “

ដោយ៖ បន្ទាយ
បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់សិស្សានុសិស្សនិងសហគមន៍លើប្រធានបទ :”គ្រឿងញៀន ចរាចរណ៍និងក្មេងទំនើង ” ។


កម្មវិធីបានធ្វើនៅនៅវិទ្យាល័យហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ និងវិទ្យាល័យនានាក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុក៧ទៀត មានមង្គលបូរី ម៉ាឡៃ ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក និងអូរជ្រៅ ពីដើមខែមីនាឆ្នាំ២០២៤ នេះតទៅ ។

ក្នុងនោះមានវត្តមានអធិបតីភាព លោកហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ។

មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ.មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឡើងធ្វើបទបង្ហាញពីខ្លឹមសារ វត្ថុបំណង ផលប៉ះពាល់និងវិធានការរដ្ឋបាល់ វិធានផ្លូវច្បាប់នានា ។

ក្នុងស្រទាប់យុវសិស្ស យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត ដោយចាប់ផ្ដើមដំបូងពីការប្រើប្រាស់រហូតឈានទៅដល់ការប្រព្រឹត្តអំពើនៃការចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលជាប្រភពនៃការឈានទៅប្រព្រឹត្តបទល្មើសមជ្ឈឹមផ្សេងៗទៀត ។

ដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ក្រុមបងតូចបងធំ ឈានទៅដល់ អំពើហឹង្សាក្នុងគ្រួសារជាដើម ដែលបង្កនូវអសន្តិសុខធ្ងន់ធ្ងរជាច្រើនដល់សង្គមជាតិទៀតផង។

ចំណែកក្មេងទំនើងចូលចិត្តបង្កអុកឡុក នៅតាមសហគមន៍ពិសេស ក្មេងនំនើងណាដែលចូលចិត្តផឹកស៊ីស្រែកឡូឡា ដល់ពេលយប់ រំខានដល់ផ្ទះអ្នកជិតខាង ចាប់យកមកអប់រំ តែបើអប់រំមិនស្តាប់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុការការដាក់ទោសទៅតាមនិតិវិធីរបស់តុលាការ ។ក្នុងនោះបានលើកយកបញ្ហា ធ្វើស្រែប្រាំងខ្វះទឹក អសន្តិសុខ និងបញ្ហានៅតាម មន្ទីរ អង្គភាពមួយចំនួនទៀតផង។

សូមក្មួយៗចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងភូមិ ឃុំ សង្កាត់ ក្រុងខេត្ត ត្រូវថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ ។ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍបានមួយកំរិត អប់រំ ណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ក្មេងទំនើងនិងគ្រោះថ្នាក់ចរាចរណ៍ សូមចៀសឲ្យឆ្ងាយ ឬបញ្ចៀសអោយបាន ។

ពិសេស ក្មេងទំនើងជាដើម ដើម្បីឈានទៅលុបបំបាត់ ដែលកើតមានឡើងនៅក្នុងទូទាំងខេត្តនេះដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងខេត្ត ឲ្យបានល្អបន្តទៀត ៕