អន្តរជាតិ

បទអត្ថាធិប្បាយ៖តើពេលវេលាអាចបញ្ជាក់ពីជំនួបកំពូលរវាងជប៉ុននិងកូរ៉េខាងជើងដែរឬមួយយ៉ាងណា?

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រទេសកូរ៉េខាងជើងបានធ្វើឲ្យមានការភ្ញាក់ផ្អើលដ៏កម្រមួយ ខណៈដែលក្រុងព្យុងយ៉ាងកំពុងមមាញឹកលុបបំបាត់ឯកសារយោងស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងហើយងាកមកបង្កើតបំបែកមែកធាងទំនាក់ទំនងជាមួយប្រទេសជប៉ុនដែលគេហៅថា (an olive branch) ។

សកម្មភាពទាំងនេះគឺបានចាប់ផ្តើមឡើងនៅក្នុងដើមឆ្នាំ ២០២៤ នៅចំពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្ញើសារដ៏កម្រមួយទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida សម្តែងនូវក្តីអាណិតអាសូរចំពោះប្រជាជនជប៉ុនដែលបានរងគ្រោះដោយសារការរញ្ជួយដីដ៏សាហាវនៅកណ្តាលប្រទេស។ នៅក្នុងពេលនោះផងដែរលោក Kishida បានស្វាគមន៍សារលោក Kim Jong Un ដ៏កក់ក្តៅបំផុតដោយនិយាយថាគាត់មានអារម្មណ៍ថាប្រទេសទាំងពីរត្រូវការកែលម្អទំនាក់ទំនងឲ្យបានល្អប្រសើរឡើងវិញ។

ក្នុងខណៈពេលនោះផងដែរប្អូនស្រីរបស់លោក Kim Yo Jong ក៏បានបផ្ញើសារជាការឆ្លើយតបទៅនឹងការកត់សម្គាល់ដ៏ខ្ពង់ខ្ពស់របស់លោក Kishida ប្រកបដោយវិជ្ជមាន។ លោកស្រីបានអញ្ជើញលោក Kishida ឲ្យមកធ្វើទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាងប្រសិនបើលោកមិនប្រកាន់នឹងរឿងតូចតាចដែលបានកើតឡើងដូចជាបញ្ហាចាប់ខ្លួនជនជាតិជប៉ុនកន្លងមកដោយភ្នាក់ងារសម្ងាត់កូរ៉េខាងជើង។ លោកKishida កំពុងគ្រប់គ្រងផ្ទាល់លើការពិភាក្សាកម្រិតខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលរវាងលោក Kim-Kishida និងលោ Kim Jong Un អាចក្លាយជាការពិត។

ការបង្ហាញឥរិយាបទដ៏កម្ររបស់កូរ៉េខាងជើងចំពោះជប៉ុនបន្ទាប់ពីមានការស្ងប់ស្ងាត់អស់រយៈពេលជាង ៤ ឆ្នាំកន្លងមកកំពុងជម្រុញឲ្យមានការរំពឹងទុកជាច្រើនអំពីចេតនាពិតប្រាកដមួយរបស់ក្រុងព្យុងយ៉ាងដែល នឹងចោទជាសំណួរថាតើកិច្ចប្រជុំកំពូលបែបនេះនឹងអាចកើតឡើងឬមួយយ៉ាងណា?

ក្នុងរយ:ពេលបួនឆ្នាំមុន ខ្ញុំបានសរសេរអំពីការរំពឹងទុកនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំជប៉ុននិងមេដឹកនាំកូរ៉េខាងជើងគឺរវាងលោក គីម និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ កាលពីពេល​នោះ កូរ៉េ​ខាង​ជើង​បាន​ជួប​មេដឹកនាំ​មក​ពី​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង ចិន រុស្ស៊ី សិង្ហបុរី និង​វៀតណាម​រួចមក​ហើយ។ ដូច្នេះ វា​ជា​រឿង​ធម្មតាទេដែលថា​លោក Abe គឺស្ថិត​នៅក្នុង​ចិត្ត​របស់ Kim រួចទៅហើយ។

មានកត្តាពីរយ៉ាងដែលអាចបញ្ចប់ការរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលរវាងជប៉ុននិងកូរ៉េខាងជើងក្នុងដំណាក់កាលដ៏ក្មេងខ្ចីនេះ គឺទីមួយ ប្រទេសទាំងពីរមិនអាចសម្របសម្រួលគ្នាលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនដោយភ្នាក់ងារសម្ងាត់កូរ៉េខាងជើងដែលលោក Abe ធ្លាប់បានប្រកាសថា ការដោះលែងជនជាតិជប៉ុនដែលនៅសេសសល់ នឹងក្លាយជាលក្ខខណ្ឌសម្រាប់ការកែលម្អទំនាក់ទំនងតាមធម្មតាវិញ និងទីពីរគឺការបន្ធូរបន្ថយទណ្ឌកម្មដូចដែលក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍កាលពីឆ្នាំ២០០២កន្លងមក។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ មានកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយតែត្រូវបានបរាជ័យ។ លោក Abe បានបន្ទន់លក្ខខណ្ឌជាមុននៅក្នុងការផ្តល់កិច្ចសន្ទនាទៅកាន់លោក Kim ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងនៅមិនទាន់ចាប់អារម្មណ៍នៅឡើយទេដោយសារតែលោក Kim យល់ថា ដរាបណាសហរដ្ឋអាមេរិកមិនយល់ព្រមលើការបន្ធូរបន្ថយទណ្ឌកម្មនោះប្រទេសជប៉ុនមានលទ្ធភាពតិចតួចសម្រាប់ផ្តល់ឲ្យស្របតាមលក្ខខណ្ឌរបស់កូរ៉េខាងជើង។

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមិនយល់ស្របចំពោះការបន្ធូរបន្ថយទណ្ឌកម្មនោះទេសម្រាប់ប្រទេសជប៉ុនគឺមានលទ្ធភាពតិចតួចណាស់ដែលអាចផ្តល់ឲ្យតាមលក្ខខណ្ឌរបស់កូរ៉េខាងជើង។

ក្រោយមកកើតមានជំងឺរាតត្បាត COVID-19 ខណៈដែលកូរ៉េខាងជើងត្រូវបិទព្រំដែនរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលរបស់មេរោគនេះ ប្រទេសជប៉ុនក៏ត្រូវលុបចោលការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ផងដែរ ។ មិនមានពន្លឺអំពីជំនួបកំពូលក្នុងព្រឹត្តិការណ៏កីឡាអូឡាំពិករដូវរងា Pyeongchang កាលពីឆ្នាំ ២០១៨ ដែលជាពេលមួយអាចចាប់ផ្តើមកិច្ចសន្ទនាជប៉ុននិងកូរ៉េខាងជើងឡើងវិញនោះ។

  • សក្ខីភាពទំនុកចិត្តរបស់កូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើងទើបតែបើកប្រទេសឲ្យមានដំណើរការដ៏ទំលំទូលាយឡើងវិញនៅដើមឆ្នាំនេះ ដោយបានបង្ហាញខ្លួនក្នុងបរិយាកាសអន្តរជាតិដោយមានការបន្ធូរបន្ថយច្បាប់ច្រើនជាងកាលពីឆ្នាំ ២០១៩ នៅពេលដែលលោក Abe ពង្រីកមែកធាងទំនាក់ទំនង ដែលគេហៅថា (an olive branch)  ប្រកបដោយអានុភាពក្នុងការចរចា ( vis-a-vis) គឺមនាន័យថាឯកភាពទាំងស្រុងសម្រាប់ប្រទេសជប៉ុន។

ប្រទេសកូរ៉េខាងជើង​នេះ​លែងជាប្រទេស​ឯកោ​ទៀតហើយ​ដោយសារតែ​ការ​ទទួល​​ផលប្រយោជន៍​​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​និង​ចិន។ ទាំងនេះហើយបង្កឲ្យកាន់តែយ៉ាប់យ៉ឺនសម្រាប់ប្រទេសជប៉ុនដូចជាកូរ៉េខាងជើងបាននិងកំពុងដំណើរការជាបន្តបន្ទាប់នៅក្នុងកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនបានដោយជោគជ័យ ហើយបានធ្វើឲ្យទីក្រុងតូក្យូភ័យលស់ព្រលឹងថែមទាំងបានជម្លៀសប្រជាជនចេញទៅភាគខាងជើងប្រទេសកាលពីខែមេសា ឆ្នាំ ២០២៣ ដោយសារតែការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានលប់ចោលការផ្អាកបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់ខ្លួន ហើយក៏គ្មានអ្វីអាចមករារាំងមិនឲ្យទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លងរបស់ខ្លួនរំលងប្រទេសជប៉ុននោះទេ។

ករណីនេះមិនមែនជារឿងចៃដន្យនោះទេដែលកូរ៉េខាងជើងគ្រាន់តែទទួលយកនូវការផ្តល់ជូនការសន្ទនាជាមួយជប៉ុននៅក្នុងពេលនេះ នៅក្នុងពេលដែលខ្លួនបានបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលមានការគាំទ្រពីរុស្ស៊ី និងចិន។ លោក Kim Yo Jong បានហៅការអញ្ជើញលោក Kishida ដោយមេដឹកនាំកូរ៉េខាងជើងទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាងថាជាសញ្ញាវិជ្ជមាននិងប្រកបដោយទំនុកចិត្តពីសំណាក់មេដឹកនាំកូរ៉េខាងជើងដោយមិនចាំបាច់បារម្ភអំពីសម្ព័ន្ធភាពត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយសារតែការធ្វើឲ្យវារស់ឡើងវិញនូវទំនាក់ទំនងរវាងប្រទេសជប៉ុននិងកូរ៉េខាងជើងនោះទេ។

គឺវាស្រដៀងគ្នាទៅ​នឹង​អ្នក​កាន់​អំណាច​មុនគឺ​លោក Abeនោះផងដែរ។ លោក Kishida បាន​ស្នើ​ថា​លោក​មាន​ឆន្ទៈ​ជួប​លោក Kim ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុនបើទោះជាយ៉ាងណាក៏ដោយលោក Kishida នឹងមិនអាចដាក់សម្ពាធឲ្យកូរ៉េខាងជើងស្ថិតក្នុងភាពឯកោដែលអាចបង្កការលំបាកផ្នែកសេដ្ឋកិច្ចដល់កូរ៉េខាងជើង ដើម្បីជាលក្ខណ្ឌសម្រាប់ដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនដូចដែលលោក Abe បានព្យាយាមធ្វើនៅក្នុងឆ្នាំ ២០១៩ នោះទេ។ កូរ៉េខាងជើងនៅតែប្រកាន់ជំហរថា បញ្ហាចាប់ពង្រត់ត្រូវបានលើកយកមកដោះស្រាយនៅក្នុងអំឡុងពេលទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Junichiro Koizumi នៅក្នុងឆ្នាំ ២០០២ និង ២០០៤កន្លងមករួចរាល់ហើយ។

លោក Kim ក៏បានទាមទារឲ្យរដ្ឋាភិបាលជប៉ុនសុំទោសដោយស្មោះ និងសងសំណងសម្រាប់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយប្រទេសជប៉ុនលើកូរ៉េខាងជើងនៅក្នុងអំឡុងពេលដែលជប៉ុនកាន់កាប់ឧបទ្វីបនេះ។ ដរាបណានៅតែមិនមានភ្លើងខៀវលើការបន្ធូរបន្ថយទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនោះ ជប៉ុននៅតែមិនអាចស្នើកិច្ចព្រមព្រៀងសេដ្ឋកិច្ច រួមទាំងសំណងសម្រាប់ការកាន់កាប់សម័យអាណានិគមរបស់ខ្លួន ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់កូរ៉េខាងជើងអាចទទួលយកបាន។ ជំហានដ៏ងាយស្រួលបំផុតក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីគឺគ្រាន់តែជាការបន្តការឆ្លងកាត់ផ្លូវសាឡាងរវាង Wonsan ក្នុងប្រទេសកូរ៉េខាងជើង និង Niigata ក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។

  • តើកិច្ចប្រជុំកពូលនិងកើតឡើងនៅក្នុងតម្លៃកម្រឹតណា?

បើទោះជាផលប៉ះពាល់មិនអាចកាត់បន្ថយក៏កូរ៉េ​ខាង​ជើងនៅតែ​ឆ្លើយតបទៅ​នឹង​សំណើ​របស់លោក Kishida សម្រាប់​ការ​សន្ទនា​ជា​សញ្ញា​ល្អ​ដែល​ថា​ប្រទេស​នេះ​មិន​មាន​គម្រោង​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង​ក៏ដូចជាជាមួយដៃគូ​ត្រីភាគី​នោះទេ។

កត្តានេះក៏អាចបង្ហាញផងដែរថា ប្រទេសកូរ៉េខាងជើងចង់រក្សាសន្ទុះការទូតកាលពីឆ្នាំ ២០១៨ របស់ខ្លួន ដែលកំពុងរៀបចំសម្រាប់ការវិលត្រឡប់របស់ Donald Trump ទៅកាន់សេតវិមាន។ ហើយក្រោយមកត្រូវប្រឈមមុខនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន ស៊ុកយ៉ុល ដែលជាអ្នកអភិរក្សប្រកាន់តឹងដែលកូរ៉េខាងជើងមើលឃើញថា គីស៊ីដា ជាអ្នកជំនួសដ៏មានសក្តានុពលចំពោះតួនាទីជាអ្នកបង្កើតសន្តិភាព ដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លោក មូន ជេអ៊ីន បានធ្វើឡើងនៅក្នុងឆ្នាំ២០១៨ និង ២០១៩។

ប្រសិនបើលោកគីមអាចបញ្ចុះបញ្ចូលលោក Kishida ពីចេតនាសន្តិភាពនោះលោក គីមអាចងាកចេញពីកូរ៉េខាងត្បូងនៅពេលចាប់ផ្តើមទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកឡើងវិញ។ ប្រសិនបើកិច្ចប្រជុំកំពូលរវាងលោក Kishida លោក Kim មិនអាចសម្រេចបានជាផ្លែផ្កានោះ លោក Kim មានការខាតបង់តិចតួច ដោយសារតែគាត់អាចពឹងផ្អែកលើការគាំទ្ររបស់ចិន និងរុស្ស៊ី៕

ប្រភព៖ Others/aj