អន្តរជាតិ

ចៅក្រមបញ្ជាឲ្យTrump បង់ថ្លៃសេវាផ្លូវច្បាប់៣៨២,០០០ពាន់ដុល្លារអាមេរិកក្នុងសំណុំរឿងដ៏អាស្រូវរបស់គាត់

ប្រែសម្រួល៖ សសម្បត្តិ
កាលពីថ្ងៃព្រហស្បតិ៍ចៅក្រមបានកាត់ក្តីឲ្យអតីតប្រធានាធិបតី Donald Trump បង់ថ្លៃសេវាតាមផ្លូវច្បាប់ចំនួន៣៨២,០០០ដុល្លារអាមេរិកដល់ក្រុមហ៊ុនដែលបង្កើតឡើងដោយ Christopher Steele បន្ទាប់ពីបានប្តឹងផ្តល់មិនបានសម្រេចលើការចោទប្រកាន់ប្រឆាំងនឹងលោក Trumpនៅក្នុងសំណុំរឿងដ៏អាស្រូវជាមួយនឹងស្រីពេស្យារុស្សីដែលចងក្រងឡើងដោយអតីតចារកម្មអង់គ្លេស Christopher Steele ។

ក្រុមហ៊ុន Orbis Business Intelligence បានអះអាងថា ខ្លួនបានពិចារណាលើកាយកកម្រៃថ្លៃសេវាតាមផ្លូវច្បាប់ចំនួន ៨០៩,០០០ ដុល្លារប្រឆាំងនឹងការប្តឹងរបស់ Trump ប៉ុន្តែចៅក្រមទីក្រុងឡុងដ៍ លោកស្រី Karen Steyn បានសម្រេចថាតួលេខនេះគឺខ្ពស់ពេកដែលនាងបានច្រានចោលការទាមទារនេះមកនៅត្រឹមតែ៣៨២,០០០អាមេរិកបន្ទាប់ពីបើកសវនាការពេញមួយថ្ងៃ។

ចៅក្រមអ្នកស្រីSteyn បានច្រានចោលសំណុំរឿងដែលបង្កើតឡើងដោយ Christopher Steele ប្រឆាំងនឹងអតីតប្រធានាធិបតីប្រឆាំង Donald Trump កាលពីខែមុនដោយលើកឡើងថា “មិនមានបន្ទុកដើម្បីសម្រេចកាត់ក្តីទៅតាមការទាមទារនោះទេ ” ។

លោក Hugh Tomlinson មេធាវីរបស់លោក Trump ក៏បានប្រាប់ចៅក្រមនៅក្នុងអំឡុងសវនាការកាលពីខែតុលា ឆ្នាំ ២០២៣ ថាកេរ្តិ៍ឈ្មោះកូនក្តីរបស់គាត់ត្រូវបានប៉ះពាល់ដោយសារតែ “ការចោទប្រកាន់ដ៏គួរឲ្យភ្ញាក់ផ្អើល និងរឿងអាស្រូវមួយនេះ” ដែលក្រុមហ៊ុនរបស់អតីតភ្នាក់ងារ MI6 បានចោទប្រកាន់ថា Trump បានចូលរួមក្នុង “ពិធីជប់លៀងផ្លូវភេទជាមួយនឹងស្រីផ្កាឈូកមាសគឺជាស្រីពេស្យារុស្ស៊ី។

ឯកសារក្នុងសំណុំរឿងនោះរួមបញ្ចូលទាំងការចោទប្រកាន់ថា លោក Trump បានទទួលសំណូកពីមន្ត្រីរុស្ស៊ី។

ពាក្យបណ្តឹងរបស់លោក Trump បានអះអាងថា Orbis បានបំពានច្បាប់រក្សាការសម្ងាត់របស់ចក្រភពអង់គ្លេស នៅពេលដែលគាត់ចងក្រងឯកសារមួយដែលគេហៅថា “Steele dossier-ឯកសារដែកថែប ” ហើយថាការចោទប្រកាន់ដោយគ្មានមូលដ្ឋានគឺវាពិតជា “មិនត្រឹមត្រូវ”នោះទេ ។

ក្រុមហ៊ុន Orbis ត្រូវបានជួលដោយគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងយុទ្ធនាការឆ្នាំ ២០១៦ ដោយលោកស្រី ហ៊ីលឡារី គ្លីនតុន តាមរយៈអន្តរការី ដើម្បីជីកកកាយរឿងអាស្រូវរបស់លោក Trump នៅមុនការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០១៦។
ការរកឃើញឯកសារនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយ សារព័ត៌មាន BuzzFeed News ។

ក្រុមហ៊ុន Orbis បានអះអាងថា បណ្តឹងរបស់លោក Trump គួរតែត្រូវបានច្រានចោល ពីព្រោះការរកឃើញនៅក្នុងឯកសារនេះមិនមានន័យថាត្រូវបានផ្សព្វផ្សាយជាសាធារណៈ តែសារព័តមាន BuzzFeed News បានយកមកផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតពីលោក Steele ឬពីក្រុមហ៊ុន Orbits នោះទេ។

ក្រុមហ៊ុន Orbits ក៏បានអះអាងថាពាក្យបណ្ដឹងត្រូវបានដាក់យឺតពេលហើយដែរ។
ចៅក្រមសហព័ន្ធនៅរដ្ឋផ្លរីដាបានច្រានចោលបណ្តឹងស្រដៀងគ្នានេះដែរដែលប្តឹងដោយលោក Trump ប្រឆាំងនឹងលោក Steele Clinton និងអតីតមន្ត្រី FBI កំពូលនៅក្នុងឆ្នាំ ២០២២ ដោយច្រានចោលការអះអាងរបស់អ្នករត់ការជួរមុខគណបក្សសាធារណរដ្ឋ ឆ្នាំ ២០២៤ ដែលថាពួកគេបានជួយបង្កើតការស៊ើបអង្កេតលើរុស្ស៊ីដែលគ្រប់គ្រងលើរដ្ឋបាលរបស់លោក Trump ។

លោកស្រី Clinton និងបក្សប្រជាធិបតេយ្យ DNC បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១១៣,០០០ដុល្លាដល់ ដល់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធក្នុងឆ្នាំ ២០២២ សម្រាប់ការបំពានច្បាប់ហិរញ្ញវត្ថុក្នុងយុទ្ធនាការតាមរយៈការរាយការណ៍មិនពិតអំពីមូលនិធិដែលបានចំណាយលើការរៀបចំឯកសារទាំងនេះ៕