ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែង ជាអភិបាលនៃគណ:អភិបាលនិងនាយករដ្ឋបាលក្រុង ស្រុកនៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ពិធីប្រកាសចូលកាន់តំណែង ជាអភិបាលនៃគណ:អភិបាលក្រុង ស្រុកខេត្តបន្ទាយមានជ័យ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤ ។


ពិធីនោះ អញ្ជើញជាអធិបតីភភាពដោយលោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី៦៩០នាក់ គឺប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន ១- អភិបាលរងស្រុក ក្រុង៧ រូប ដែលបានផុត២អាណត្តិត្រូវផ្ទេរមកបម្រើការនៅរដ្ឋបាលខេត្ត និងអភិបាលរងស្រុកក្រុង២ រូប ត្រូវផ្លាស់ប្តូរមកបម្រើតំណែងដដែល ប៉ុន្តែនៅស្រុកក្រុងថ្មី ២-អភិបាលរងថ្មី៥រូបនៃស្រុក ក្រុង ។
៣- នាយករដ្ឋបាល១រូប នៃស្រុកថ្មពួក ។

មន្ត្រីទីចាត់ការធនធានមនុស្សនៃរដ្ឋបាលសាលាខេត្ត បានអានប្រកាសក្រសួងមហាផ្ទៃប្រកាសការតែងតាំង មន្ត្រីរាជការ៩រូប គឺប្រការ១: ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៩រូប
១ .លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅ(ផុតអាណត្តិ២ឆ្នាំ) មកបម្រើការនៅរដ្ឋបាលខេត្ត ២.លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះមកបម្រើការងារនៅរដ្ឋបាលខេត្ត ៣.លោក ផន ផាវុធ អភិបាលរងក្រុងសិរីសោភ័ណមកបម្រើការងារនៅរដ្ឋបាលខេត្ត ៤. លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី មកបម្រើការជាអភិបាលរងក្រុងសិរីសោភ័ណ ៥.លោកស្រី កែវ ចិន្តាមុនី អភិបាលរងស្រុកព្រះនេត្រព្រះមកអភិបាលរងស្រុកភ្នំស្រុក ៦. លោក សំរិទ្ធ អប់ អភិបាលរងស្រុកភ្នំស្រុកមកបម្រើការងារនៅរដ្ឋបាលខេត្ត ៧. លោក យង់យឺន អភិបាលរងស្រុកថ្មពួកមកបម្រើការងារនៅរដ្ឋបាលខេត្ត ៨ .លោកស្រីវ៉ាន សុីញ៉ា អភិបាលរងស្រុកអូរជ្រៅមកបម្រើការងារ អភិបាលរងស្រុកមង្គលបូរី និង៩ .លោកស្រី វិញ រស្មី អភិបាលរងស្រុកភ្នំស្រុកមកបម្រើការងារនៅស្រុកព្រះនេត្រព្រះ។

ក្នុងប្រកាសដដែល បានតែងតាំង មន្ត្រីរាជការចំនួន ៥រូប មកកាន់មុខតំណែងជាអភិបាលរង ក្រុង ស្រុក : ១.-លោកសួន សុម៉ៅ នាយផ្នែកជលផលព្រះនេត្រព្រះ មកកាន់ការងារជាអភិបាលរងស្រុកព្រះនេត្រព្រះ ២.លោកភួន ឡាំហុីញ នាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកភ្នំស្រុក ៣. លោកមឿង ផល្នេខ នាយក្រមការថ្នាក់លេខ៦ មកកាន់ការងារជាអភិបាលរងស្រុកអូរជ្រៅ ៤. លោកស្រី ប៉ុក សុីវ៉ន នាយក្រមការថ្នាក់លេខ៦ មកកាន់ការងារជាអភិបាលរងស្រុកអូរជ្រៅ .។
៥-លោក មេត ហៀត នាយក្រមការថ្នាក់លេខ៦ មកកាន់ការងារជាអភិបាលរងស្រុកថ្មពួក
និងប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤២៦ ប្រក ចុះថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែរ បានតែងតាំងលោកធុង សារ៉េត មន្ត្រីក្រមការដើមខ្សែ ថ្នាក់លេខ២ អោយកាន់តំណែងជានាយករដ្ឋបាលស្រុកថ្មពួក ។

មន្ត្រីរាជការទាំងអស់ដែលទទួលការប្រកាសការតែងតាំងនិងចូលកាន់តំណែង.ផ្ទេរភារកិច្ចបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំ បំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ អោយសមជាមន្ត្រីរឲ្យសមទៅតាមទំនុកចិត្តដែលថ្នាក់លើបានប្រគល់ជូន ។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ដាស់តឿនដល់មន្ត្រីទាំងអស់ដែលចូលកាន់មុខតំណែងថ្មី.ដូចខាងលើ ត្រូវខិតខំដោះស្រាយនូវរាល់បញ្ហានិងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័នតាមរយ:រដ្ឋបាលខេត្តប្រគល់ជូនឲ្យបានល្អ ទទួលបានជោគជ័យ រីកចម្រើនបន្ថែមទៀត ។

លោកអភិបាលខេត្តបានផ្តាំផ្ញើដែរថា: មន្ត្រីទទួលតំណែងថ្មីក៏ត្រូវសហការឲ្យបានល្អជាមួយមន្ទីរជំនាញ អង្គភាព និងស្ថាប័នមានសមត្ថកិច្ចនានា ក្នុង ក្រុងស្រុក ក្នុងការដោះស្រាយរាល់បញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ ៕