ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកស្រីខឹម ខេង មេឃុំម៉ាឡៃ ជំទប់ទី០១ ក្រុមប្រឹក្សាឃុំស្មៀនឃុំ មេភូមិ អ្នកភូមិ គ្រប់ភូមិ បានរៀបចំគ្រឿងពលីការក្រយាស្ងោយ មានបាយ សម្ល បារី ម្លូ ស្លា ផ្លែឈើជាដើមបូជាថ្វាយដល់ម្ចាស់ម្ចាស់ដីលោកយាយសំ តាគង់ ចុងស្រុក នៅក្នុងតំបន់នៃប្រវត្តិសាស្រ្តសារតាំងនាភូមិដូងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ខែមីនា ឆ្នាំ២០២៤ ។
លោកស្រីមេឃុំនិងអាចារ្យដឹកនាំរៀបចំពិធីបានអោយដឹងថា: បំណងនៃពិធីបួងសួងនេះដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនត្រជាក់ត្រជុំ ត្រកុំត្រកាលតរៀងទៅទៀត ។
សូមបញ្ជាក់ថា សារតាំង ជាតំបន់ប្រវត្តិសាស្ត្រនយោបាយ យោធានៃអតីតរដ្ឋាភិបាលខ្មែរត្រីភាគីកម្ពុជាប្រជាធិបតេយ្យឬអ្នកតស៊ូខ្មែរជាយដែនកម្ពុជា ថៃ ប្រយុទ្ធតស៊ូនឹងរដ្ឋាភិបាលក្រុងភ្នំពេញឬសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាម។សាតាំងបង្កើតឡើងនៅឆ្នាំ១៩៨១ ដែលធ្វើជាកន្លែងដែលប្រមុខរដ្ឋនៃអតីតរដ្ឋាភិបាលខ្មែរត្រីភាគីកម្ពុជាប្រជាធិបតេយ្យទទួលសាតាំងពីឯកអគ្គរាជទូត រដ្ឋទូតប្រទេសនានាដែលគាំទ្រ។
ចំណែកយាយសំឬដូនសំនិងតាគង់គឺជាអ្នកតាដែលអ្នកស្រុកនៅម៉ាឡៃនិងនៅខេត្តបន្ទាយមានជ័យមានជំនឿនិងគោរពសក្ការ:យ៉ាងខ្លាំង ៕