ប្រែសម្រួល៖ ស.សម្បត្តិ
អង្គភាពប៉ូលិស Metro បានបញ្ជាក់ថានៅព្រឹកថ្ងៃអង្គារមានការធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅក្បែរផ្លូវហាយវ៉េក្នុងទីក្រុង Nashville, សហរដ្ឋអាមេរិក បណ្តាលឲ្យនាវិករួមទាំងអ្នកដំពើរនៅលើយន្តហោះ៥ នាក់បានស្លាប់ទាំងអស់។
ភ្នាក់ងារប៉ូលិសបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបន្ថែមថាអាជ្ញាធរកំពុងខិតខំបំពេញការងារបន្តដើម្បីកំណត់ប្រភពដែលយន្តហោះនេបានចេញដំណើរមក។
ភ្នាក់ងារប៉ូលិសបាននិយាយថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធបច្ចុប្បន្នកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងមកដល់តាមក្រោយក្នុងថ្ងៃអង្គារនេះផងដែរ។
ប៉មបញ្ជាការហោះហើរនៅអាកាសយានដ្ឋាន John Tune នៃទីក្រុង Nashville បានទទួលសារពីនាវិកបើកយន្តហោះនៅវេលាម៉ោងប្រហែល 7:40 យប់ កាលពីថ្ងៃចន្ទដោយបានប្រាប់ថា យន្តហោះរបស់ពួកគេកំពុងជួបប្រទះបញ្ហាម៉ាស៊ីន និងថាមពលថយចុះ ហើយស្នើសុំការអនុញ្ញាតឲ្យចុះចត នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គភាពប៉ូលិសបានប្រាប់អ្នកយកព័ត៌មានABC News កាលពីយប់ថ្ងៃចន្ទ។
នាយកដ្ឋានពន្លត់អគ្គិភ័យ Nashville បានប្រាប់បណ្តាញទូរទស្សន៍ថា យន្តហោះមានការប៉ះទង្គិចខ្លាំងណាស់។
អ្នកនាំពាក្យបន្តថា “គ្រោះមហន្តរាយធ្លាក់យន្តហោះនេះគឺមិនមានអ្នកណាម្នាក់នៅរស់រានមានជីវិតនោះទេ” ៕