សន្ដិសុខសង្គម

មន្រ្តីបរិស្ថានម្នាក់បើករថយន្តបុកគោយន្តកែច្នៃហើយគេចខ្លួនបាត់

ដោយ៖សុខុម
រតនគិរី៖ បុរសម្នាក់គេបានអះអាងថាគឺជាមន្រ្តីមន្ទីរបរិស្ថានខេត្តរតនគិរីបានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋជ្រុលបុកគោយន្តកែច្នៃដឹកគ្រាប់ស្វាយចន្ទីកាលពីយប់ថ្ងៃទី៤មីនា២០២៤លើផ្លូវ ក្បែរសាលាបង្រៀនបើកបរ ឯកជន ហេងចំណាន ស្ថិតនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង បណ្តាលអោយខូចខាតទាំងសងខាង។

បន្ទាប់ពីរថយន្តជួបគ្រោះថ្នាក់ បើកបរជាមន្ត្រីបរិស្ថានមានបក្ខពួកយកម៉ូតូមកដឹកជម្លៀស ចេញពីកន្លែងកើតហេតុភ្លាមៗ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកឡង់គ្រីស័រពាក់ផ្លាកលេខ រដ្ឋ19 .2-22 68ឈ្មោះ ថង សុខុន អនុប្រធានការិល័យបរិស្ថាន គ្រប់គ្រង បីស្រុក,ស្រុកវើនសៃ ,ស្រុកតាវែង និងស្រុកអណ្តូងមាស។


មុនពេលកើតហេតុ មន្ត្រីបរិស្ថានបើករថយន្ត ពណ៌ខៀវស្លែ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន។ មកដល់កន្លែងកើតហេតុក៏បានរេចង្កូតទៅបុកគោយន្ត កែច្នៃដឹកគ្រាប់ចន្ទីមួយគ្រឿង ពេញទំហឹងកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីលិចទៅកើត។

ប្រភពបន្តបានឲ្យដឹងថា៖ ក្រោយពីគ្រោះថ្នាក់កើតឡើង ខាងភាគីរថយន្តមន្ត្រីបរិស្ថាន បានព្យាយាមដោះស្រាយសម្របសម្រួលជាមួយភាគីគោយន្តច្នៃដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ៕