ព័ត៌មានជាតិ

ធ្វើសំណាកពិនិត្យទឹកនោមរកសារធាតុញៀនលើថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃ០៥ មីនា ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើសំណាកតាមរយៈឧបករណ៍ពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការចំនួន ៣១៣នាក់ អវិជ្ជមានទាំងអស់។

លោកអ៊ុ រាត្រី.អភិបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានអោយដឹងថា: ស្ថិតិក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការស៊ីវិលសាលាក្រុង ស្រុក មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តនិងបុគ្គលិកស្ម័ត្រចិត្តសាលាខេត្សរុប ៣៦៩នាក់ ស្រី ១២៣នាក់ ។

ក្នុងនោះ រាយមានក្រុមប្រឹក្សាខេត្ត ២៥នាក់ / ស្រី០៦នាក់ មន្ត្រីរាជការស៊ីវិល​​សាលាខេត្ត១៣៥នាក់ / ស្រី៤០នាក់ – ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ០៩នាក់ / ស្រី០០នាក់ – មន្ត្រីរាជការស៊ីវិលសាលាក្រុង ស្រុក៖
គណៈអភិបាល ៦៣នាក់/ .ស្រី១២នាក់  នាយក នាយករងរដ្ឋបាល ៣៣នាក់ / ស្រី០៤នាក់ – មន្ត្រីជាប់កិច្ចសន្យា :កិច្ចសន្យាសាលាខេត្ត ៥០នាក់ ស្រី ២៧នាក់ – បុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត ៥៤នាក់ / ស្រី៣៤នាក់ ៕