អន្តរជាតិ

វីដេអូសកម្មភាពភ្នាក់ងារប៉ូលិសបាញ់ស.ម្លាប់បុរសដែលចាប់ម្តាយខ្លួនឯងធ្វើជាចំណាប់ខ្មាំង

ប្រែសម្រួល៖ សហការី
រូបភាពវីដេអូដែលចេញផ្សាយដោយអង្គភាពប៉ូលិសក្រុងញូវយ៉កបានបង្ហាញពីទិដ្ឋភាពដែលភ្នាក់ងារប៉ូលិសម្នាក់ប្រើកាំភ្លើងបាញ់សម្លាប់បុរសដែលជាជនសង្ស័យកាលពីខែធ្នូឆ្នាំមុនខណៈដែលជននេះបានចាប់ម្តាយរបស់ខ្លួនគំរាមសម្លាប់ដោយមិនញញើតដៃនៅក្នុងផ្ទះល្វែងមួយកន្លែងនៅក្នុងតំបន់ Bronx ជននោះក៏បានស្រែកគំរាមប៉ូលិសផងដែរថាខ្លួនមានកាំបិតនៅនិងដៃសម្រាប់វាយប្រហារ។

យោងតាមរូបភាពនៅក្នុងខ្សែវីដេអូនេះបាបង្ហាញថាកាលពីថ្ងៃទី ២៣ ខែធ្នូនៅក្នុងអំឡុងពេលដែលកំពុងមានការប្រឈមមុខដាក់គ្នាដ៏តានតឹងភ្នាក់ងារប៉ូលិសលោក Alex Morgese បានបាញ់មួយគ្រាប់សំដៅទៅលើជនសង្ស័យឈ្មោះ Michael Dotel គ្រាប់កាំភ្លើងក៏បានត្រូវចំកណ្តាលថ្ងាសជនល្មើសបណ្តាលឲ្យជននេះដួលនៅនឹងកន្លែង។

ជនល្មើសអាយុ៣០ឆ្នាំបន្ទាប់ពីរងគ្រាប់កាំភ្លើងមួយគ្រាប់ចំថ្ងាសក៏បានដួលទៅលើដី ហើយបន្ទាប់មកជននេះត្រូវបានពេទ្យប្រកាសថាបានស្លាប់នៅក្នុងមន្ទីរពេទ្យ St. Barnabas។

ភ្នាក់ងារប៉ូលិសបានធ្វើការគូសបញ្ជាក់ថា ដំបូងឡើយប៉ូលិសត្រូវបានគេហៅតាមទូរសព្ទលេខ ៩១១ទៅកាន់កន្លែងកើតហេតុនៅក្នុងសង្កាត់ Bedford Park ប្រហែលនៅវេលាម៉ោង ១១:៣០ ព្រឹក ថាមានបុរសម្នាក់ប្រហែលជាបែកថ្នាំហើយបានចាប់ម្តាយរបស់ខ្លួនច្របាច់កយ៉ាងសាហាវឃោរឃៅបំផុត។

ភ្នាក់ងារប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា Dotel បានចាប់ជនរងគ្រោះដែលត្រូវជាម្តាយរបស់ខ្លួនដោយប្រើដៃស្តាំសង្កត់កជនរងគ្រោះ ហើយប្រើដៃឆ្វេងជាជំនួយបន្ថែមទៀតសង្កត់ទៅលើកស្រ្តីរងគ្រោះដែលត្រូវជាម្តាយរបស់ខ្លួន។

អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រថា ដោយសារតែជនល្មើសប្រើដៃរឹតកស្រ្តីរងគ្រោះខ្លាំងពេកខណៈនោះជនរងគ្រោះក៏សន្លប់បាត់ស្មារតី ប៉ូលិសក៏សម្រេចិត្តបាញ់មួយគ្រាប់សំដៅទៅលើជនល្មើស។

ខណៈនោះជនល្មើស Dotel បានតតាំងពាក្យសម្តីដោយស្រែកខ្លាំងៗដាក់ភ្នាក់ងារប៉ូលិស Morgese និងដៃគូរបស់គាត់ថា “ហ៊ានធ្វើសាកលមើលទៅម្តាយនឹងត្រូវធ្ងន់ជាងនេះ” ។
វីដេអូបង្ហាញពីសកម្មភាពជនល្មើសនិយាយាថា “ហ៊ានបាញ់ខ្ញុំសាកមើល បាញ់ខ្ញុំមក” ជនល្មើសបានស្រែកនៅក្នុងបន្ទប់ផ្ទះល្វែង។

នៅពេលដែលលោក Morgese សួរថាឯងទុកកាំបិតនៅណា ឯងត្រូវទម្លាក់កាំបិតចុះ Dotel ក៏បានឆ្លើយថា “ខ្ញុំមានកាំបិត” ។លោក Morgese បាននិយាយម្តងទៀតថា ទម្លាក់កាំបិតចុះភ្លាម“។


ប៉ូលិសបាននិយាយថា ពេលប៉ូលិសចុះដល់ផ្ទះកើតហេតុដំបូងឡើយគេឃើញមាន ស្ត្រីវ័យក្មេងម្នាក់បានរត់ចេញពីបន្ទប់ផ្ទះល្វែងដោយមានស្នាមរបួសបែកមុខ។

ប៉ូលិសបាននិយាយក្នុងខែធ្នូថា ជនរងគ្រោះពីរនាក់បានរងរបួសនៅក្នុងអំឡុងពេលមានអំពើហិង្សានេះកើតឡើងប៉ូលិសបាននិយាយនៅក្នុងពេលប៉ុន្មានម៉ោងនៅមុនពេលបើកការបាញ់ប្រហារទៅលើជនល្មើស Dotel ដែលបានចាប់ម្តាយរបស់ខ្លួននិងប្រើកាំបិទគំរាមប៉ូលិស។ បើទោះជាយ៉ាងណាក៏ដោយប៉ូលិសនៅតែអះអាងថាជនល្មើសមានប្រើកាំបិត។

រូបភាពបង្ហាញអំពីកាំបិតដ៏ធំមួយដែលត្រូវគេរកឃើញនៅកន្លែងកើតហេតុដែលសមត្ថកិច្ចបានបង្ហាញនៅក្នុងពេលនោះ។ សារព័ត៌មាន ប៉ុស្តិ៍ បានអ៊ីមែលសួរទៅកាន់អង្គភាពប៉ូលិស ដើម្បីសុំការបំភ្លឺពីភ្នាក់ងារប៉ូលិសតែមិនត្រូវបានប៉ូលិសឆ្លើយតបភ្លាមៗទេនៅយប់ថ្ងៃអាទិត្យនោះ។

លោក John Chell ប្រធានអង្គភាព នាយកដ្ឋានប៉ូលិស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះមានរឿងសោកនាដកម្មសម្រាប់រដូវវិស្សមកាលនេះ” ។

លោកបានសរសើរសមត្ថកិច្ចទាំងពីរនាក់ដែលមានភាពរឹងប៉ឹងហើយស្ងប់ស្ងាត់ ដោយលោកបានបន្ថែមថាសកម្មភាពរបស់ពួកគេបានជួយសង្រ្គោះជីវិតសមាជិកគ្រួសារជនរងគ្រោះ។
ប្តីរបស់ជនរងគ្រោះបានសារទរចំពោះសេចក្តីថ្លែងការណ៍នេះដោយប្រាប់សារព័ត៌មាន ប៉ុស្តិ៍ នៅពេលនោះថាប៉ូលិសគ្មានជម្រើសក្រៅពីបាញ់សម្លាប់ជនល្មើស Dotel នោះទេ។
“ខ្ញុំគាំទ្រប៉ូលិស“ មន្រ្តីប៉ូលិសបានប្រាប់គាត់បីដងឲ្យ ដាក់ កាំបិតចុះហើយលែងជនរងគ្រោះតែជនល្មើសបានស្រែកគម្រាមប៉ូលិសថាឲ្យបាញ់សម្លាប់ខ្លួនគាត់ទៅហើយជនល្មើសនិងសម្លាប់ស្រ្តីរងគ្រោះ។

លោក Carlos Nieves ជំនួយការស្នងការនៃអង្គភាព ប៉ូលិស ទទួលខុសត្រូវលើការផ្សាយព័ត៌សាធារណៈ បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងសុន្ទរកថាវីដេអូថាការស៊ើបអង្កេតផ្ទៃក្នុងចំពោះការបាញ់សម្លាប់ជនល្មើសកំពុងបន្ត។

ការិយាល័យអគ្គមេធាវីក្រុងញូវយ៉កបាននិយាយថា នៅប៉ុន្មានថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារនេះ ខ្លួនក៏កំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ។ការិយាល័យអគ្គមេធាវីក្រុងញូវយ៉ក AG បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ការស៊ើបអង្កេតកំពុងបន្តនិតិវិធី។

ប្រភពពីភ្នាក់ងារប៉ូលិសបាននិយាយកាលពីមុនថា ជនល្មើស Dotel មានប្រវត្តិជំងឺផ្លូវចិត្ត ហើយក្នុងករណីឧក្រិដ្ឋកម្មហិង្សាដោយបើកចំហនេះមានបទល្មើសចំនួនបីករណី៕