ដោយ : បន្ទាយ
បន្ទាយមានជ័យ :កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយអាជ្ញាធរសង្កាត់និមិត្តក្រុងប៉ោយប៉ែតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបល្បែងស៊ីសងអាប៉ោង១កន្លែងនៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនោះមានលោកខាត់ ធា ចៅសង្កាត់និមិត្ត ព្រមទាំងសហការី បានសហការជាមួយកងកម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែតដឹកនាំដោយមេបញ្ជាការរងម្នាក់។
ព័ត៌មានដំបូងៗអោយដឹងថា :សមត្ថកិច្ចនិងអាជ្ញាធរបានឃាត់ខ្លួនមេបន្តល្បែង អ្នកញៀនល្បែងនិងដក់ហូតវត្ថុតាងល្បែង មធ្យោបាយមួយចំនួន ហើយបន្តនីតិវិធីទៀត ៕