សន្ដិសុខសង្គម

អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងត្រឹមតែជាង១០នាទី

ដោយ:សុខុម
ស្ទឹងត្រែង:អណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងបន្ទប់និងរាលដាលសន្ធោសន្ធៅកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១មីនា២០២៤នៅច្រកចូលផ្លូវលំមួយក្រោយការ៉ាស់សាំងប៉ាវចិន្តាស្ថិតក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។


នៅពេលភ្លើងឆេះភ្លាមប្រជាពលរដ្ឋរស់នៅក្បែរបានយកទឹកពន្លត់ដែរនៅតែមិនអាចទប់ស្កាត់បាន។ខណ:នោះអ្នកភូមិស្រែកហៅគ្នាជួយ។អ្នកខ្លះថាមានស្រ្តីវ័យចំណាស់ម្នាក់នៅក្នុងភ្នក់ភ្លើងពុំមាននរណាដឹង។ត្រឹមតែរយះពេលជាង១០នាទីប៉ុណ្ណោះផ្ទះឈើប្រក់ ដែកស័ង្កសី ធំល្មម ឆេះដួលទាំងស្រុង។ហើយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក៏បានមកដល់បាញ់ទឹកពន្លត់ ឱ្យ រលត់បណ្ដាតភ្លើងទាំងស្រុង។ ចំណែកស្ត្រីម្នាក់ដែលគេអះអាងថា បាត់ខ្លួននៅក្នុងផ្ទះនោះបានរកឃើញគាត់ នៅក្បែរផ្ទះអ្នកស្រុក។

ស្ត្រីដែលឃើញហេតុការណ៍ដំបូងបានប្រាប់ឲ្យដឹងថា គាត់បានអណ្តាតភ្លើងឆេះចេញពីក្នុងបន្ទប់ដែលរូបគាត់ពុំធ្លាប់ចូលទាល់តែសោះ។ មានតែគាត់ម្នាក់នៅក្នុងផ្ទះចៅៗ របស់គាត់ ក៏មិននៅក្នុងផ្ទះនោះដែរ ។ស្ត្រីនោះអះអាងទៀតថាប្រាក់មួយចំនួន របស់គាត់នៅក្នុងផ្ទះ រួមទាំងសម្ភារៈផ្សេងៗមិនមាននរណាម្នាក់អាចជួយបានឡើយបានក្លាយជាផេះ៕