ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នងកម្ពស់៥ជាន់

ដោយ : បន្ទាយ
បន្ទាយមានជ័យ:នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធីសែនក្រុងពាលីនិងបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលដែលសាងសង់ពីបេតុង ប្រក់ក្បឿង១ខ្នង កម្ពស់៥ជាន់ ។

ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអញ្ជើញចូលរួមដោយលោកអ៊ុ រាត្រី.អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក.វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកកែសួន សុភាព.អភិបាលរងខេត្ត លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការស្រុកក្រុង មេបញ្ជាការកងវរសេនាតូចការពារព្រំដែន លោកមេបញ្ញាការ / មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលទិសខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត. ប្រធាន អនុប្រធានមន្ទីរអាជីវករ ពាណិជ្ជករជាតិនិងបរទេស ដែលជាសប្បុរសជនជាច្រើនរូប ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ១៨mx៣៦m មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ ។

ដោយមានពិធីខាងជំនឿសាសនា និងគណ:អធិបតីបានបង្កក់ប្រសិទ្ធី ជូនពរជ័យដោយសូមអោយដំណើរការសាងសង់បានរលូនទៅមុខ មានសម្ភារ: ថវិកាគ្រប់គ្រាន់។


ក្រុមជាងបានសុខសប្បាយ មានកម្លាំង ប្រាជ្ញាស្មារតីល្អ រឹងមាំ ។សូមអោយឥស្សរជន មន្ត្រី សប្បុរសជនសុខសប្បាយ ប្រកបរបរកាកកបបានផលនិងចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងនេះអោយសម្រេចជោគជ័យដូចគ្រោងទុក។

សូមបញ្ជាក់ថា ទីតាំងកសាងអគារនេះ ស្ថិតនៅខាងក្រោយអគារធំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។


បច្ចុប្បន្ន ស្នងការដ្ឋានទាំងខាងមុខ ខាងក្នុងបរិវេណ បន្ទប់និងអគារត្រូវបានអភិវឌ្ឍន៍ កែលម្អ និងរៀបចំអោយសក្តិសមជាកន្លែងធ្វើការការងាររដ្ឋបាលនិងជំនាញនានារបស់នគរបាល។ឯបរិវេណក៏មានសោភ័ណភាពល្អសមរម្យ ប្រៀបដូចជាឧទ្យានបៃតងមួយដ៏ស្រស់បំព្រង ៕