សន្ដិសុខសង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងផ្សងសំណាងតាមអនឡាញ១កន្លែង

ដោយ : បន្ទាយ
បន្ទាយមានជ័យ :រដ្ឋបាលក្រុងសិរីសោភ័ណនិងសមត្ថកិច្ចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានបង្ក្រាបទីតាំងល្បែងផ្សងសំណាងតាមអនឡាញ១នៅសង្កាត់ព្រះពន្លា អូរអំបិល,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ហើយចាត់វិធានការរដ្ឋបាល ដោយឲ្យម្ចាស់ទីតាំងត្រូវធ្វើកិច្ចសន្យាបិទសកម្មភាពនិងទីតាំងទាំងស្រុង ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ស្រេង សុផល អភិបាលនៃគណ:អភិបាលក្រុងសិរីសោភ័ណនិងជាប្រធានគណ:បញ្ជាការឯកភាពក្រុងនិងចូលរួមជាមួយលោក អ៊ុ វិណារ៉ា លោក អុឹម សុភារៈ អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង បានដឹកនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់ ភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់។

សមត្ថកិច្ចបានចុះពិនិត្យទីតាំងល្បែងផ្សងសំណាងតាមអនឡាញ(Gambling Online) និងអប់រំណែនាំដល់សិស្សានុសិស្សដែលគេចម៉ោងរៀនទៅលេងល្បែង ក៏ដូចអំពើអបាយមុខផ្សេងៗ នៅក្នុងទីតាំងមួយចំនួនក្នុងសង្កាត់អូរអំបិល,ព្រះពន្លា,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ៕