អន្តរជាតិ

យានអវកាសអាមេរិកចុះចតលើឋានព្រះចន្ទបានជាប់គាំងមិនដំណើរការអស់ពេល៧ថ្ងៃ

ប្រែសម្រួល៖ ស- សម្បត្តិ
អ្នកជំនាញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាយានអវកាសអាមេរិកដំបូងគេ ដែលបានចុះចតនៅលើឋានព្រះច័ន្ទ បន្ទាប់ពីក្រុមអវកាសយានិក Apollo ។ យានចុះចតបានជាប់គាំងមិនដំណើរការអស់មួយសប្តាហ៍បន្ទាប់ពីជើងទម្រមានការប៉ះទង្គិចក្នុងខណ:ពេលចុះចត ហើយបានហោះទៅប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ។

យានចុះចតដោយប្រើម៉ាស៊ីន Intuitive Machines ឈ្មោះ Odysseus បានប្រើរយៈពេលយូរជាងការរំពឹងទុក បន្ទាប់ពីផ្នែកម្ខាងរបស់យានត្រូវបានផ្អៀងមួយចំហៀង។យាននេះដំណើរការដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ធ្វើទំនាក់ទំនងរវាងឋានព្រះច័ន្ទនិងស្ថានីយលើដី។
អ្នកជំនាញផ្នែកបញ្ជាការហោះហើរបានទទួលរូបភាពចុងក្រោយមួយពីយាន Odysseus ហើយបានបញ្ជាប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធថាមពលរបស់ខ្លួនឲ្យរង់ចាំការតភ្ជាប់ឡើងវិញ។
យានចុះចតអាចកម្រើកសកម្មភាពឡើងវិញនៅក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ទៀត ប្រសិនបើវានៅមានថាមពលសម្រាប់បន្តដំណើរការស្របតាមកាលវិភាគរបស់ច័ន្ទគតិ។ លោក Josh Marshall អ្នកនាំពាក្យរបស់ Intuitive Machines បាននិយាយថា ជំហានចុងក្រោយគឺថ្មរបស់យានចុះចតបានចុះខ្សោយថាមពលធ្វើឲ្យយាន Odysseus “មិនដំណើរការអស់រយ:ពេលដ៏យូរ” ។

“រាត្រីសួស្តី Odysseus យើងសង្ឃឹមថានឹងបានឮពីអ្នកម្តងទៀត” ក្រុមហ៊ុនបាននិយាយតាមរយៈ X ដែលជាអតីត Twitter ។

នៅមុនពេលបាត់បង់ថាមពល Odysseus បានបញ្ជូនសារត្រឡប់មកវិញនូវអ្វីដែលម៉ាស៊ីន Intuitive Machines ហៅថា “ការបញ្ជូនសារលាគ្នាដ៏សមស្របមួយ” ។

រូបភាពនៅមុនពេលចុះចតបានបង្ហាញពីបាតយានចុះចតលើផ្ទៃក្រឡាចត្រង្គរបស់ព្រះច័ន្ទ ដោយមានស្លាកសញ្ញាតូចមួយនៅលើផ្ទៃព្រះច័ន្ទនិងរូបភាពតូចមួយរបស់ព្រះអាទិត្យនៅផ្នែកផ្ទៃខាងក្រោយ។

ដើមឡើយ យានចុះចតនេះ មានបំណងចុះចតលើឋានព្រះច័ន្ទ ប្រហែលមួយសប្តាហ៍។
ក្រុមហ៊ុន Intuitive Machines ដែលមានមូលដ្ឋាននៅទីក្រុង Houston បានប្រែក្លាយដំណើរការចុះចតឲ្យទៅជាអាជីវកម្មឯកជនដំបូងគេក្នុងកាផលិតយានចុះចតនៅលើឋានព្រះច័ន្ទប្រកបដោយជោគជ័យដែល Odysseus បានចុះចតនៅថ្ងៃទី ២២ ខែកុម្ភៈ។
មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះដែលសម្រេចបានជោគជ័យចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មកទល់នឹងពេលនេះ រួមទាំងប្រទេសជប៉ុនផងដែរ ដែលបានធ្វើការចុះចតនៅចំហៀងប៉ូលរបស់ផ្ទៃព្រះច័ន្ទកាលពីខែមុន។

យានអវកាស Odysseus បានធ្វើការពិសោធន៍ចំនួនប្រាំមួយលើកសម្រាប់ NASA ដែលបានចំណាយប្រាក់អស់ចំនួន ១១៨ លានដុល្លារ។
Intuitive Machines គឺជាក្រុមហ៊ុនដំបូងគេដែលបានចូលរួមក្នុងកម្មវិធីរបស់ NASA សម្រាប់ការធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ។

អង្គការណាសាចាត់ទុកយានចុះចតផលិតដោយក្រុមហ៊ុនឯកជនទាំងនេះថាជាក្រុមហ៊ុនប្រកបដោយសក្តានុពលដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់អវកាសយានិកធ្វើការចុះចតដែលនឹងត្រូវអនុវត្តនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត។

រហូតដល់ជំនាន់យាន Odysseus អាចធ្វើការចុះចតលើឋានព្រះច័ន្ទដែលបេសកកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកគឺចុះចតដោយអវកាសយានិក Gene Cernan និង Harrison Schmitt របស់ Apollo ១៧ កាលពីឆ្នាំ ១៩៧២៕