ប្រែសម្រួល៖ ស-សម្បត្តិ
ចៅក្រមតុលាការសហព័ន្ធបានកាត់ទោសជនជាប់ចោទជាង ១០០ នាក់ដែលបានចូលរួមក្នុងកុបកម្មនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកគឺមិនត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់តុលាការសហព័ន្ធដែលបានចេញសាលក្រមសម្រេចកាលពីថ្ងៃសុក្រ។
ក្រុមចៅក្រមបីរូបរបស់សាលាឧទ្ធរណ៍របស់ DC Circuit បានច្រានចោលយុត្តាធិការតុលាការសហព័ន្ធដែលកាត់ទោសអ្នកធ្វើកុបកម្មឲ្យជាប់ពន្ធនាគារក្នុងរយៈពេលវែងពីបទជ្រៀតជ្រែកក្នុង “ប្រព័ន្ធយុត្តិធម៍” ដែលពួកគេបានសម្រុកចូលវិមាន Capitol ដើម្បីរំខានដល់ការបញ្ជាក់លទ្ធផលនៃការឈ្នះការបោះឆ្នោតឆ្នាំ ២០២០ របស់លោក Joe Biden ។
ចៅក្រម Patricia Millett របស់សាលាឧទ្ធរណ៍ DC Circuit បានសរសេរនៅក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់តុលាការសហព័ន្ធថាចំពោះ “ឃ្លាដែលថា “ប្រព័ន្ធគ្រប់គ្រងយុត្តិធម៌” មិនរួមបញ្ចូលតួនាទីរបស់សភាក្នុងដំណើរការបញ្ជាក់លទ្ធផលនៃការឈ្នះការបោះឆ្នោតនោះទេ។
អ្នកស្រីបានបន្ថែមថា “បរិបទនេះបង្ហាញថា ‘ប្រព័ន្ធគ្រប់គ្រងយុត្តិធម៌’ សំដៅលើដំណើរការកាត់ក្តី របស់ចៅក្រមនៅពាក់កណ្តាលអង្គសេចក្តី និងដំណើរការស៊ើបអង្កេតបន្ថែមសម្រាប់រកធាតុផ្សំនែបទល្មើស ប៉ុន្តែមិនជ្រៀតជ្រែកក្នុងមុខងារសភាក្នុងការបញ្ជាក់នូវលទ្ធផលនៃឈ្នះការបោះឆ្នោតសកលនោះទេ។
ការកែតម្រូវនៃពាត្យថា “គ្រប់គ្រងប្រព័ន្ធយុត្តិធម៌” ជាធម្មតាត្រូវបានអនុវត្តសម្រាប់តែចុងចោទដែលរំខានដល់ដំណើរការរបស់តុលាការ ដូចជាការកាត់ក្តីក្នុងបន្ទប់សវនាការ ឬការស៊ើបអង្កេតរបស់គណៈវិនិច្ឆ័យ។
ព្រះរាជអាជ្ញាបានស្នើឲ្យសាលាឧទ្ធរណ៍របស់ DC Circuit អនុវត្តទៅលើបុគ្គលដែលត្រូវបានកាត់ទោសពីបទចូលរួមកុបកម្មនៅវិមានកាពីតូល។
អ្នកស្រី Patricia Hartman អ្នកនាំពាក្យការិយាល័យមេធាវីអាមេរិក DC បានប្រាប់សារព័ត៌មាន Associated Pressយ៉ាងដូច្នេះ។
ក្រុមបះបោរដែលជាប់ពន្ធនាគារដែលត្រូវបានបង្កើនទោសតម្រូវឲ្យសើរើការកាត់ទោសសារជាថ្មីដែលអាចនឹងស្រាលជាងនេះ ប្រសិនបើតុលាការសាលាឧទ្ធរណ៍មានជំហរត្រឹមត្រូវ។
ករណីនេះ តុលាការសាលាឧទ្ធរណ៍មានតួនាទីទាក់ទងជាពិសេសទៅនឹងការសើរើរក្តីរបស់ជនកុបកម្មដែលត្រូវបានកាត់ឲ្រជាប់ទោសដោយមិនត្រឹមត្រូវលោក Larry Brockបាននិយាយយ៉ាងដូច្នេះ។
លោក Brock ដែលជាមន្ត្រីកងទ័ពអាកាសចូលនិវត្តន៍ដែលជាបុគ្គលម្នាក់បានសម្រុកចូលវិមាន Capitol ខណៈពេលដែលគាត់ពាក់មួកយោធា និងអាវកាក់យុទ្ធសាស្ត្រត្រូវបានផ្តន្ទាទោសពីបទរារាំងដំណើរការនីតិវិធីផ្លូវការ។គាត់ត្រូវបានកាត់ទោសកាលពីឆ្នាំមុនដោយតុលាការសហព័ន្ធឲ្យជាប់គុកពីរឆ្នាំ។
តុលាការឧទ្ធរណ៍បានសម្រេចថា “ការជ្រៀតជ្រែករបស់លោក Brock ក្នុងដំណាក់កាលមួយនៃដំណើរការរាប់សន្លឹកឆ្នោតក្នុងខណៈពេលដែលមិនមានបង្កឲ្យមានគ្រោះថ្នាក់ដល់ដំណើរការប្រជាធិបតេយ្យរបស់យើង និងធ្វើឲ្យខកខានក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញរបស់សភាជាបណ្តោះអាសន្ន មិនបានធ្វើឲ្យប៉ះពាល់ដល់ “ការគ្រប់គ្រងប្រព័ន្ធយុត្តិធម៌” នោះទេ។
មេធាវីរបស់លោក Brock បានអះអាងថាការកែសម្រួលលើការកាត់ទោសដែលមិនត្រឹមត្រូវទំនងជាអាចបន្ថយការជាប់ទោសកូនក្តីរបស់គាត់ប្រហែលមកនៅត្រឹមប្រាំបួនខែវិញ។
យោងតាមលោកស្រី Hartman បានឲ្យដឹងថា ក្រសួងយុត្តិធម៌កំពុងពិចារណាថាតើត្រូវប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការសហព័ន្ធនេះឬមួយយ៉ាងណា៕