សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាឃាត.កកាប់បងស្រីបង្កើត និងបងថ្លៃ.ស្លាប់

ដោយ:សុខុម
រតនគិរី៖ សមត្ថកិច្ចនគរបាលខេត្តរតនគិរីនៅរសៀលថ្ងៃទី២៩កុម្ភៈ២០២៤ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលជាឃាតក សម្លាប់បងស្រីបង្កើតនិងបងថ្លៃហើយរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៤ មានអំពើឃាតកម្មមួយកើតឡើង នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

នគរបាលព្រហ្មទណ្ឌស្រុកកូនមុំបាន បញ្ជាក់ ថា ជនរងគ្រោះមានចំនួន ២នាក់៖ទី១.ឈ្មោះ ហាន ហន ភេទប្រុស អាយុ ៦១ឆ្នាំ។
២-ជនរងគ្រោះឈ្មោះ ណែម សុខជា ភេទស្រី អាយុ ៥៧ឆ្នាំ ។

ក្រោយកើតហេតុ កម្លាំងជំនាញខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរង បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងអធិការស្រុកកូនមុំ កម្លាំងប៉ុស្តិ៍ ពិនិត្យនិងសាកសួរបំភ្លឺជុំវិញកន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យរហូតចាប់ខ្លួនបាន។ ជនសង្ស័យ ឈ្មោះ យិន សុធារិទ្ធ (ហៅ ពៅ) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើតភូមិចាន់និមិត្រ ឃុំតាប៉ាវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅជាមួយស្រ្តីរងគ្រោះ ក្នុងផ្ទះតែមួយ។


ជនសង្ស័យបាន សារភាពប្រាប់សមត្ថកិច្ច ក្រោយពេលឃាត់ខ្លួនថា មូលហេតុឈានដល់ សម្លាប់បងស្រីនិងបងថ្លៃ គឺកើតឡើងដោយសារទំនាស់ពាក្យសម្ដី៕