ព័ត៌មានជាតិ

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទ័លក្រ១៧គ្រួសារ

ដោយ : បន្ទាយ
ភ្នំពេញ :លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ។

សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ បានផ្តល់អំណោយទាំងនេះប្រគល់ជូនជារៀងរាល់ខែដល់មុខសញ្ញាពលរដ្ឋក្នុងសមាសភាពខាងលើ.អស់រយៈពេលជិត១០ឆ្នាំមកហើយ៕