សន្ដិសុខសង្គម

ពុទ្ធោរថយន្តដាច់ហ្រ្វាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិលមនុស្សរបួសធ្ងន់ស្រាលច្រើននាក់

ដោយ:សុខុម
កំពង់ស្ពឺ÷ រថយន្តធំសណ្ដោងសឺមីរឺុម៉កបានដាច់ហ្រ្វាំងធ្លាក់ចុះចំណោទ យាយម៉ៅពេជ្រនិលកាលពីយប់ថ្ងៃទី២៨ កុម្ភៈ ២០២៤ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តទាំងអស់រងរបួសធ្ងន់និងស្រាល។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចារាចរណ៍ខាងលើបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ រថយន្តដែលដាច់ហ្រ្វាំងរ៉េចង្កូតចុះចំណោទបានជ្រុលប៉ះជាមួយរថយន្ត មួយគ្រឿងទៀតកំពុង បើកបរបញ្រ្ចាសទិសគឺ រថយន្ត ម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នករួមដំណើរ៣នាក់ ។


តាមសាក្សីបានបញ្ជាក់ថា រថយន្ដបេីកមកដល់ចំណុចខាងលើ បានដាច់ហ្រ្វាំងរ៉េចង្កូតទៅប៉ះរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-0268 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A-1156 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានចុះរត់គេចពីកន្លែងកើតហេតុ)កំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈ។
សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបានបញ្ជាក់ថាមាន មនុស្សចំនួន៤នាក់ ប្រុស ២នាក់ របួសធ្ងន់(ឈ្មោះ តា រត្ននា.ទូច ពិសី.ស្រួច កក្កដា.និងឈ្មោះឡៃ ស៊ីវម៉េង)ត្រូវបានរថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕