សន្ដិសុខសង្គម

បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលរុះរើរោងចិញ្ចឹមមាន់

ដោយ : បន្ទាយ
បន្ទាយមានជ័យ :

បុរសម្នាក់បានស្លាប់ បើទោះបីជាត្រូវបានសង្គ្រោះនិងដឹកទៅមន្ទីរពេទ្យក៏ដោយ ។ពោលគឺក្រោយពីត្រូវខ្សែភ្លើងឆក់ស្លាប់ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះអ៊ឹម វុទ្ធី ភេទ ប្រុសអាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការរុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែកទៅផ្សារកាត់រោងនោះដោយយកជណ្តើរដែកដាក់ពីលើខ្សែភ្លើងរួចឡើងជាន់បណ្តាលឲ្យខ្សែភ្លើងដាច់ស្រោមខ្សែភ្លើងឆ្លងចរន្តឆក់តែម្តង ៕