សេដ្ឋកិច្ច

វេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព នឹងរៀបចំកម្មវិធីក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច»

(ភ្នំពេញ)៖ វេទិកាសាធារណៈស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំកម្មវិធី ក្រោមប្រធានបទ ដំណោះស្រាយការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ ក្រោមការចូលរួមពី លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា។

ក្នុងនោះក៏មានការចូលរួមពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន, លោក លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា។

ទិសដៅនៃកម្មវិធី៖
១៖ យល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារ គ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។
២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព។
៣៖ផ្តល់គន្លឹះនិងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្សនិង ហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងមាំ​និងមានប្រព័ន្ធការងារច្បាស់លាស់។

វេទិកាសាធារណៈស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំឡើងនៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃ៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១៖០០រសៀល ដល់ម៉ោង៥៖០០ល្ងាច
ដោយក្នុងនោះ​ការចូលរួមចំណាយវិភាគទានត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។

ដើម្បីចុះឈ្មោះសូមចុះក្នុងតំណរភ្ជាប់នេះ៖ https://forms.gle/i9UPoRrUiT3Kp4Ub8
ឬសម្រាប់ព័ត៌មាន​ប​ន្ថែម៖ 089815825 / 069870333
តេឡេក្រាម៖ https://t.me/cpmec_info_groups៕

Google Docs (https://forms.gle/i9UPoRrUiT3Kp4Ub8)
ចុះឈ្មោះជាផ្លូវការ
កម្មវិធីវេទិកាសាធារណៈស្តីពី “មុខរបរ និងអាជីព”
ក្រោមប្រធានបទ៖ ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤
ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា

វាគ្មិនកិត្តិយសរួមមាន៖
១ – អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន
២ – ឯកឧត្តម លី ហាវ នាយកសាលា Ideally អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៣ – លោកជំទាវ ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា

👉កម្មវិធីធ្វើដោយផ្ទាល់ រយៈពេល ១រសៀល