ព័ត៌មានជាតិ

អាកាសធាតុចុះត្រជាក់ខ្លាំងនៅ ម៉ុងហ្គោលីបណ្តាលឲ្យសត្វពាហនៈ២លានក្បាលបានងាប់

ប្រែសម្រួល៖ ស-សម្បត្តិ

ក្នុងរដូវរងានៅប្រទេសម៉ុងហ្គោលីមកទល់នwងពេលនេះមានសេចក្តីរាយការណ៏មកថាសត្វពាហនៈជាងពីរលានក្បាលបានងាប់នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលបញ្ជាក់កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ ខណៈដែលប្រទេសនេះកំពុងស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងរួមទាំងព្យុះព្រិលបក់បោកយ៉ាងខ្លាំងផងដែរ។

វាមិន​មែន​ជា​រឿង​ចម្លែកនោះ​ទេសម្រាប់ម៉ុងហ្គោលីគឺជាប្រទេស​ដែលគ្របតណ្តប់ដោយព្យុះព្រិល​មើលមិនឃើញ​​ដី​បង្ហាញថាអាកាសធាតុ​ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ​ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មីនា​នៅ​ពេល​ដែល​សីតុណ្ហភាព​កំពុងតែធ្លាក់​ចុះរហូត​ដល់​ដក ៥០ អង្សា​សេ​នៅតាម​តំបន់​ខ្លះ។

អង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅក្នុងរបាយការណ៍ថ្មីៗនេះថា រដូវរងានេះ មានសភាពធ្ងន់ធ្ងរជាងធម្មតាដែលសីតុណ្ហភាពបានធ្លាក់ទាបជាងធម្មតានិងមានព្យុះព្រិលវាយប្រហារយ៉ាងខ្លាំង។

លោក Gantulga Batsaikhan មន្រ្តីក្រសួងកសិកម្មបានថ្លែងថា គិតមកដល់ត្រឹមថ្ងៃចន្ទនេះ សត្វពាហនៈចំនួន ២.១ លានក្បាលបានងាប់ដោយសារការអត់ឃ្លាន និងការតស៊ូជាមួយនិងអាកាសធាតុ។

យោងតាមស្ថិតិផ្លូវការបានបង្ហាញថា ប្រទេសម៉ុងហ្គោលីមានសត្វបែបនេះចំនួន ៦៤.៧ លានក្បាល រួមទាំងចៀម ពពែ សេះ និងគោ នៅចុងឆ្នាំ ២០២៣ ។

អាកាសធាតុធ្លាក់ចុះខ្លាំងត្រូវបានគេកត់សម្គាល់ថាជា “dzud” ហើយជាធម្មតាបណ្តាលឲ្យមានការស្លាប់សត្វពាហនៈយ៉ាងច្រើនផងដែរ។

អង្គការសហប្រជាជាតិបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃ dzuds អាក្រក់ខ្លាំង។

ប្រទេសម៉ុងហ្គោលីបានជួបប្រទះនឹងជំងឺចំនួនប្រាំមួយនៅក្នុងទសវត្សរ៍កន្លងមកនេះ រួមទាំងរដូវរងាឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ នៅពេលដែលសត្វពាហនៈចំនួន ៤.៤ លានក្បាលបានងាប់៕